ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូ ចូលរួមរំលែកមរណ:ទុក្ខ លោកអនុសេនីយ៍ទោ ហង្ស វិសាល
នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និង ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃគណកម្មាធិការសាខា និង យុវជន កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងអញ្ជើញនាំយក គ្រឿងឧបភោគបរិភោគ និង បច្ច័យមួយចំនួន ចូលរួមរំលែកមរណ:ទុក្ខក្រុមគ្រួសារនៃសព លោកអនុសេនីយ៍ទោ ហង្ស វិសាល មុខងារជំនួយការផ្នែកជួសជុលរថក្រោះ រថពាសដែក កងឯកភាពជួសជុលចល័ត នៃ ការិយាល័យបច្ចេកទេស កងទ័ពជើងគោក ដែលបានពលីជីវិតនៅមន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែតុលា ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ សហការី យុវជន កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី ឈឹម សុភាព ត្រូវជាភរិយា និងក្រុមគ្រួសារទាំងអស់នៃ សព លោកអនុសេនីយ៍ទោ ហង្ស វិសាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី៥ ខែតុលា ដោយរោគាពាធ ស្ថិតនៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ឯកឧត្ដម យូ ឡាណា បាននាំយកសាររំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា ” ខ្ញុំ និងសហការី នៃ កាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ និង ស្រណោះអាឡោះអាល័យជាពន់ពេកជាមួយ លោកស្រី ឈឹម សុភាព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា និងញាតិសន្តានជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ដ៏ល្អប្រពៃនៅក្នុងគ្រួសារ។ ការលាចាករបស់លោក អនុសេនីយ៍ទោ ហង្ស វិសាល ជាការបាត់បង់វីរ:កងទ័ពដែលមានសមត្ថភាព និង គុណតម្លៃខ្ពស់មួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ជាពិសេសការពារសុខសន្តិភាព ជូនប្រជាជន។
ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ ខ្ញុំ និង សហការីទាំងអស់ សូមឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីទោ ហង្ស វិសាល សូមបានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ: សំ ងីម






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព