ព័ត៌មាន
កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ បន្ទាប់ពីមានផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងជនជាតិចិន ដែលប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការ នៅក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានចុះអន្តរាគមន៍ភ្លាមៗ។
នគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយតាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក អ៉ី សុខឃី និងឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងសម្របសម្រលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន ២៩០នាក់ រួមមាន ជនជាតិប៉ាគីស្ថាន ២១៦នាក់ បង់ក្លាដេស ៦៨នាក់ និងនេប៉ាល់ ៦នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ។
នគរបាលខេត្តព្រះសីហនុបន្ថែមថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការតាមនីតិវិធី ៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព