ព័ត៌មាន
ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំការប្រគំតន្ត្រីរៃអង្គាសថវិកាជួយវីរកងទ័ព និងជនភៀសសឹក
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានចូលរួមកម្មវិធីអបអរសាទរ បុណ្យភ្ជុំបិណ្ឌ និងការប្រគុំតន្ត្រីសប្បុរសធម៌ នៅតំបន់ក្វាងជូតូច ប្រទេសកូរ៉េខាងត្បូង ដែលរៀបចំដោយមជ្ឈមណ្ឌលគាំពារពលករបរទេសក្វាងជូតូច ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងប្រមាណ ៥ពាន់នាក់។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់កងទ័ព និងជនភៀសសឹកនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមឯកអគ្គរាជទូត ក៏បានចូលរួមមតិសំណេះសំណាល និងទស្សនាស្តង់ម្ហូបខ្មែរ ព្រមទាំងបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងអាជ្ញាធរពាក់ព័ន្ធ ដែលតែងតែជួយសម្របសម្រួល និងជួយយកចិត្តទុកដាក់គាំពារដល់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់ ក៏ដូចជាក្នុងខេត្តខ្យង់គីទាំងមូល៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព