ព័ត៌មាន
ចុងសប្ដាហ៍នេះ កាកបាទក្រហមកម្ពុជា នឹងរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ២០២៥
កាកបាទក្រហមកម្ពុជា នឹងរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ «រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ» ដែលនឹងប្រារព្ធធ្វើឡើងនៅខណ្ឌជ្រោយចង្វារ(សួនច្បារជិតសណ្ឋាគារសុខា) រាជធានីភ្នំពេញ ចាប់ពីម៉ោង ៦:០០នាទីព្រឹក ដល់ ម៉ោង ១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥។
កាកបាទក្រហមកម្ពុជា សូមជម្រាបអញ្ជើញសាធារណជន ជាពិសេសយុវជន ដែលមានបំណង ចូលរួមព្រឹត្តិការណ៍ខាងលើនេះ សូមមេត្តាចុះឈ្មោះតាមប្រព័ន្ធអនឡាញ ចាប់ពីពេលផ្សាយដំណឹងនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ រហូតគ្រប់ចំនួនកំណត់ត្រឹម ៧០០នាក់ តាមរយៈLink:https://docs.google.com/forms/d/1VY59QQaYWV2GBFSXHIQOBWIn5qSJrWEy7Q6bPhczEM/preview
កម្មវិធីខាងលើនេះ កំណត់អ្នកចូលរួមចំនួន ៧០០នាក់ ដែលនឹងទទួលបាន អាវយឺត១, ផ្លាកលេខសម្រាប់រត់ និងវិញ្ញាបនបត្រElectronic តាមប្រពន្ធអនឡាញ ពីកាកបាទក្រហមកម្ពុជា។
ការចូលរួមរបស់សាធារណជន និងយុវជន ក្នុងព្រឹត្តិការណ៍នេះ គឺជាការចូលរួមលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់ នៃចំណេះដឹងសង្គ្រោះបឋម និងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ ជាមួយនឹងការគាំទ្រសេវាកម្មមនុស្សធម៌ និងកម្ម វិធីកសាងភាពធន់។ ជាមួយគ្នានេះ នឹងលើកទឹកចិត្តដល់អ្នកចូលរួមគ្រប់វ័យឱ្យឆ្លងកាត់ការបណ្តុះបណ្ដាបច្ចេកទេសសង្គ្រោះបឋម និងការប្រែប្រួលអាកាសធាតុ ជាពិសេសជាពិសេសជំនាញ CPR (ចលនាបេះដូងខាងក្រៅ) ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ ភ្លាមៗដោយសារគាំងបេះដូង ជួយសហគមន៍មានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត និងឆ្លុះបញ្ចាំងអំពីការចូលរួមថែរក្សា សន្តិភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្ន។
ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖ ១. លោក អុប ពុទ្ធ ទូរសព្ទ 016 840 057, ២. លោក យ៉ា សុផាត ទូរសព្ទ 099 999 665។



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព