ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ គោលដៅរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យសេវាសុខាភិបាលបានល្អ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងថា «គោលដៅរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យសេវាសុខាភិបាលបានល្អ ដូច្នេះអ្នកបម្រើសេវាគ្រប់គ្នា (សាធារណៈនិងឯកជន) ត្រូវចូលគិតគូរពីសុវត្ថិភាពរបស់អ្នកជំងឺ ដែលភាគច្រើននៃបញ្ហាកើតឡើងសុទ្ធតែអាចជៀសវាងបាន។
នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើបាឋកថាក្នុងវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានការចូលរួមពីមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣ ៣៤៧ នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីការលះបង់របស់មន្រ្តីសុខាភិបាលនៅមូលដ្ឋាន ជាពិសេសបុគ្គលិកសុខាភិបាល ជាស្រ្តីខ្មែរ ដែលបានលះបង់កំលាំងកាយចិត្ត ដើម្បីប្រជាជន មាតុភូមិ និងសុខភាព ហើយវីរភាពនេះ គឺជាមោទនភាពរបស់សហភាតរៈសុខាភិបាលគ្រប់រូប។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលេចពីការតាំងចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើឱ្យសុវត្ថិភាពអ្នកជំងឺមានភាពប្រសើរឡើង ព្រោះសុវត្ថិភាពអ្នកជំងឺ គឺជាសុវត្ថិភាពរបស់អ្នកបម្រើសេវា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទ នៃភាពជាអ្នកដឹកនាំ ដែលមានភាពសកម្ម ចំនួនពីរចំនុចមកធ្វើការបកស្រាយរួមមាន ១. អ្នកដឹកនាំដែលស្ថិតក្នុងភាពសកម្ម ត្រូវមានសមត្ថភាពធ្វើការ/ផ្តោតការយកចិត្តទុកដាក់នៅគ្រប់ស្ថានភាព(multifocal) ហើយអាចផ្សារភ្ចាប់ការងារទាំងអស់ឱ្យមានភាពប្រទាក់ក្រឡាក្នុងដំណើរឆ្ពោះទៅសម្រេចបានគោលដៅ និង ២. អ្នកដឹកនាំត្រូវមានសមត្ថភាពសម្របសម្រួល (adaptive) ដើម្បីជំនះស្ថានភាពលំបាកៗ ដើម្បីស្វែងរកដំណោះស្រាយតាមរយៈការពិចារណា និងមានការរំពឹងទុកជាមុនជានិច្ច។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកលើប្រធានបទវិចារវិជ្ជាសម្ភារៈនិយម ដោយលើកយកទម្រង់ផ្សេងៗរបស់ការយល់ដឹង ដោយវិចារណញ្ញាណ ដូចជា ១. ទស្សនទាន(concept) ២. ការវិនិច្ឆ័យ (judgment) និង ៣. វិចារណកិច្ច (Reasoning) មកធ្វើការពន្យល់។
ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យតេជោសន្តិភាព បានលើកយកប្រធានបទ នៃទាក់ទាញអ្នកជំងឺឱ្យមកប្រើប្រាស់សេវាឱ្យបានកាន់តែច្រើន។ បន្ទាប់ពីមានការសាកសួរ និងបកស្រាយយ៉ាងផុសផុល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានធ្វើការសន្និដ្ឋានថា ការអភិវឌ្ឍន៍វិជ្ជាជិវៈគឺជាគន្លឹះមួយសម្រាប់ការបង្កើនទំនុកចិត្តរបស់ប្រជាជន ដែលការអភិវឌ្ឍនេះ អ្នកប្រកបវិជ្ជាជីវៈទាំងអស់ផ្តោតជាសំខាន់លើ ១. ការបង្កើនសមត្ថភាពគ្លីនិក ២. ពង្រឹងក្រមសីលធម៌និងភាពមានវិជ្ជាជីវៈ ៣. ការប្រាស្រ័យទាក់ទងរវាងអ្នកផ្តល់សេវា និងអ្នកផ្តល់សេវា ៤. ការប្រើប្រាស់ភាពជាអ្នកដឹកនាំ និង ៥. ការយល់ដឹងពីសុខភាពសាធារណៈ និងការចូលរួមរបស់សហគមន៍។






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព