ព័ត៌មាន
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី ឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បន្តចុះមូលដ្ឋានឱ្យបានសកម្មថែមទៀត ដើម្បីក្តាប់ឱ្យបានពីតម្រូវការជាក់ស្តែងនៅមូលដ្ឋាន
កំពង់ឆ្នាំង៖ ឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ បានជម្រុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុកជលគីរី បន្តចុះមូលដ្ឋានឱ្យបានសកម្មថែមទៀត ដើម្បីក្តាប់ឱ្យបានពីតម្រូវការជាក់ស្តែងនៅមូលដ្ឋានតាមរយៈនៃកិច្ចសហការជាមួយអាជ្ញាធរ និងពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីយកបញ្ហាប្រឈម និងតម្រូវការទាំងនោះមកពិភាក្យាដោះស្រាយ ឱ្យទាន់ពេលវេលា។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី ខេត្តកំពង់ឆ្នាំងសម្រាប់ខែកញ្ញា និងលើកទិសដៅសម្រាប់អនុវត្តបន្តខែតុលា ឆ្នាំ២០២៥ និងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី និងអាជ្ញាធរឃុំស្រុកខេត្តផងដែរ។
ឯកឧត្តម អ៊ុក ពញ្ញា បានបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងមកនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី បានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ដោយបានចុះពិនិត្យដោយផ្ទាល់នូវកិច្ចការងារ អំពីតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈនៃការធ្វើវេទិការសាធារណៈជាប្រចាំនៅតាមណ្តាលឃុំទាំង៥របស់ស្រុកជលគិរី អំពីកិច្ចការងាររបស់រដ្ឋបាលមូលដ្ឋាន ក្នុងការបម្រើសេវាសាធារណៈរបស់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយបានធ្វើឱ្យខេត្តមានការអភិវឌ្ឍន៍ តាមរយៈការក្តាប់បាននូវតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាចំគោលដៅនៅមូលដ្ឋាន។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរីបានអនុវត្តកន្លងមក ដើម្បីឆ្លើយតទៅនឹងកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ។
ឯកឧត្តម បានជម្រុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ បន្តចុះមូលដ្ឋានឱ្យបានសកម្មថែមទៀត ដើម្បីក្តាប់ឱ្យបានអំពីតម្រូវការជាក់ស្តែងនៅមូលដ្ឋានតាមរយៈនៃកិច្ចសហការជាមួយអាជ្ញាធរ និងពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីយកបញ្ហាប្រឈម និងតម្រូវការទាំងនេះ មកពិភាក្យាដោះស្រាយ ឱ្យបានទាន់ពេលវេលា ស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈនៃការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ៕ កាំង ហុងវាស្នា
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព