ព័ត៌មាន
មន្ទីរសុខាភិបាលបន្ទាយមានជ័យ ច្រានចោលព័ត៌មានថៃថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល”
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នេះ បានធ្វើការបដិសេធ និងចោលចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ឱ្យមានការរើសអើង ប្រកាន់ពូជសាសន៍ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យក្នុងខេត្ត បន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ “Khaosod English” ដែលបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល ”។ នៅក្នុងខ្លឹមសារគណនីហ្វេសបុកនេះ បានបញ្ជាក់ទៀតថា៖ “បុរសជនជាតិថអាយុ ២៤ឆ្នាំម្នាក់ មកពីខេត្ត Nakhon Si Thammarat បានស្លាប់នៅតាមផ្លូវក្នុងប្រទេសកម្ពុជា កាលពីល្ងាច ថ្ងៃអង្គារ បន្ទាប់ពីមន្ទីរពេទ្យក្នុងស្រុក បដិសេដមិនព្យាបាលគាត់ ដោយសារគាត់គ្មានលុយ ឬឯកសារ បញ្ជាក់អត្តសញ្ញាណ” នេះបើយោងតាមហ្វេសបុករបស់មជ្ឈមណ្ឌលសម្រាប់ជំនួយជនជាតិថៃនៅក្នុងប្រទេស។
ចំពោះករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានធ្វើការបំភ្លឺ ជូនសាធារណៈជាតិ និងអន្តរជាតិ ជ្រាបថា៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង១០នាទីរសៀល សមត្ថកិច្ច ជំនាញនៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញគ្រូពេទ្យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចូលរួមធ្វើកោសល្យវិច័យលើសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ (គ្មានឯកសារអ្វីជាប់នឹងខ្លួនទេ) ដែលតម្កល់នៅវត្តប្រជាធម្ម ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ សពនេះត្រូវបានប្រជាជនប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីចុះពិនិត្យ និងស្រាវជ្រាវ ដល់ទីតាំង បានបញ្ជាក់ថា៖ សព នេះដេកស្លាប់ នៅមុខសំយ៉ាបអគារកម្ពស់ ៥ជាន់ ដែលទុកចោល មិនមានមនុស្សរស់នៅស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកភិនភាគសពខាងលើមាន ស្លៀកខោខ្លីពណ៌ខ្មៅឡាយក្រហម គ្មានពាក់អាវ ហើយក្រុមកោលសល្យវិច័យបានធ្វើការកំណត់មូលហេតុ ជាបឋម នៃការស្លាប់សង្ស័យ “ដោយសារជំងឺគាំងបេះដូង”។
ព័ត៌មានពិស្តា៖



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព