ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បច្ចេកវិទ្យាAI អាចជួយការងារព័ត៌មានបានច្រើន ប៉ុន្តែត្រូវផ្ទៀងផ្ទាត់ខ្លឹមសារមុនប្រើប្រាស់
ព្រៃវែង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការងារព័ត៌មានបានច្រើន ប៉ុន្តែការប្រើប្រាស់ខ្លឹមសារដែលAIផលិតបានត្រូវមានការ ផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ច្បាស់លាស់ជាមុនសិនមុននឹងយកទៅផ្សព្វផ្សាយជាសាធារណៈ។
ឯកឧត្តម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នាព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីជំនាញសរុបប្រមាណជាង ៦០នាក់ មកពីមន្ទីរព័ត៌មានខេត្តព្រៃវែង, កណ្តាល, ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ។
ឯកឧត្តម ទេព អស្នារិទ្ធបានគូសបញ្ជាក់អំពីមុខងារបច្ចេកវិទ្យាAIថា ជាជំនួយការរបស់មនុស្សលើការងារច្រើនប្រភេទ ក្នុងនោះវាអាចជួយសរសេរ អានអត្ថបទ បកប្រែភាសា ស្រាវជ្រាវ ផលិតរូបភាពសម្រាប់ការងារផ្សព្វផ្សាយមួយមួយចំនួន ព្រមទាំងមុខងារផ្សេងទៀត ដែលមនុស្សអាចប្រើប្រាស់វា ដើម្បីសម្រួលការងារប្រចាំថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក៏បានជះឥទ្ធិពលជាអវិជ្ជមានដោយសារតែការប្រើប្រាស់នេះ ខុសគោលដៅ និងក្នុងចេតនាទុច្ចរិត។
ឯកឧត្តមបានលើកឡើងថា ក្នុងកំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្រុមជ្រុលនិយមបានប្រើប្រាស់ AI ដើម្បីផលិតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងគោលបំណងបង្កភាពវឹកវរ ភាពច្របូកច្របល់ ក្នុងសាធារណមតិ មួលបង្កាច់ និងបង្ខូចកេរ្តិ៍កម្ពុជាក្នុងបញ្ហាជម្លោះព្រំដែន។
សូមបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) គឺសំដៅទៅលើ ប្រាជ្ញារបស់ម៉ាស៊ីន ឬ ប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដើម្បី ត្រាប់តាម សមត្ថភាព និងសកម្មភាពនៃ ប្រាជ្ញារបស់មនុស្ស។ ម៉្យាងវិញទៀត AI គឺជាបច្ចេកវិទ្យាដែលធ្វើឱ្យម៉ាស៊ីនមានសមត្ថភាពអាចរៀនតាមរយៈការបញ្ចូលទិន្នន័យដើម្បីឱ្យវាអាចសិក្សានិងប្រើប្រាស់តាមលំនាំនៃទិន្នន័យទាំងអស់នោះ៕
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព