ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងសមាសភាពគណៈកម្មាធិការស.ស.យ.ក. ខេត្តកំពត
នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងសមាសភាពគណៈកម្មាធិការស.ស.យ.ក. ខេត្តកំពត។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល រួមទាំង សមាជិក សមាជិកា ស.ស.យ.ក. ខេត្តចំនួន៥៦៥រូប ។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម មឿង គង្គា ប្រធានស.ស.យ.ក. ខេត្តកំពតបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. ខេត្តកំពត និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពត ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ។
ជាកិច្ចបន្ទាប់ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពត ដោយក្នុងនោះ ឯកឧត្តម ម៉ៅ ធនិន ត្រូវបានតែងតាំងជាប្រធានកិត្តយសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត។ បន្ទាប់ពីទទួលបានការតែងតាំង លោក អុឹម ច័ន្ទសោធន បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ដើម្បីចូលរួមកសាងផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ។
ក្រោយទទួលបានការតែងតាំងជាប្រធានកិត្តិយស ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.ស.យ.ក. ខេត្តកំពត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានតែងតាំងលោកជាប្រធានកិត្តិយស ស.ស.យ.ក. ខេត្តកំពត។ លើសពីនោះ ឯកឧត្តមបានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ដែលនាំឱ្យកិច្ចការក្នុងខេត្ត សម្រេចបានគួឱ្យកត់សម្គាល់ ដែលសកម្មភាពទាំងអស់នេះបានបង្ហាញពីការដឹងគុណដល់ប្រទេសកំណើតដែលចាប់ផ្តើមពីដៃទទេររហូតសព្វថ្ងៃនេះ នេះគឺជាការចូលរួមដែលមានអត្ថន័យបំផុត។













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព