ព័ត៌មាន
ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំសហការីចូលរួមកិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨
នៅថ្ងៃទី៧ ដលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានដឹកនាំសហការីទៅចូលរួមកិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨ និងលំហាត់សន្តិសុខសាយប័រ (Tabletop Exercise) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលរៀបចំឡើងដោយការិយាល័យសន្តិសុខសាយប័រជាតិជប៉ុន ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ តំណាងលេខាធិការដ្ឋានអាស៊ាន និងតំណាងភាគីជប៉ុន មកពីការិយាល័យសន្តិសុខសាយប័រជាតិជប៉ុន។
សមាជិកនៃអង្គប្រជុំទាំងអស់បានធ្វើការផ្លាស់ប្តូរមតិយោបល់អំពីគោលនយោបាយសន្តិសុខសាយប័ររបស់ប្រទេសនីមួយៗ ក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានចែករំលែកអំពីស្ថានភាពនៃការគំរាមកំហែងសន្តិសុខសាយប័រនាពេលបច្ចុប្បន្នដែលកំពុងតែមានកើនឡើង និងស្មុគស្មាញស្របពេលនឹងការកើនឡើងនៃការប្រើប្រាស់បចេ្ចកវិទ្យាបញ្ញាសប្បនិម្មិត។
ប្រទេសសមាជិកអាស៊ាន និងជប៉ុនបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅលើសកម្មភាពជាច្រើន មានដូចជាការបញ្ជ្រាបការយល់ ការអនុវត្តលំហាត់ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការកសាងសមត្ថភាព ការសហការរវាងវិស័យសាធារណៈ ឯកជននិងអប់រំ ក៏ដូចជាការចែករំលែកព័ត៌មាន និងការជូនដំណឹងគ្នាទៅវិញទៅមកតាមការស្ម័គ្រចិត្តផងដែរ។
ស្របពេលនឹងកិច្ចប្រជុំនេះផងដែរ លំហាត់សន្តិសុខសាយប័រ (Tabletop Exercise) កម្រិតថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសបញ្ចូលគ្នាត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីហានិភ័យ ការគំរាមកំហែងសន្តិសុខសាយប័រ និងវិធានការការពារផ្សេងៗ។ លំហាត់សន្តិសុខសាយប័រនេះបានពិភាក្សាស៊ីជម្រៅទៅលើហានិភ័យ និងវិធានក្នុងការពារពីការវាយប្រហារប្រភេទមេរោគចាប់ជំរិត (Ransomware), ការវាយប្រហារទៅលើឧបករណ៍អុីនធឺណិតនៃវត្ថុ (Internet of Things) ការបោកប្រាស់ដោយប្រើបញ្ញាសប្បនិម្មិត (deepfake scam) និងបញ្ហាប្រឈមថ្មីៗពីបច្ចេកវិទ្យាឈានមុខផ្សេងៗ ដែលបានកើតឡើងក្នុងប្រទេសក្នុងតំបន់។ ប្រទេសនីមួយៗបានចែករំលែកអំពីវិធានការពារសំខាន់ៗ បទពិសោធន៍ល្អៗ និងសារៈសំខាន់នៃកិច្ចសហការរវាងរដ្ឋាភិបាលនិងក្រុមហ៊ុនធុរកិច្ច ក្នុងការពង្រឹងនិងទប់ស្កាត់ហានិភ័យសន្តិសុខសាយប័រ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។
ថ្នាក់ដឹកនាំមកពីបណ្តាមកពីប្រទេសក្នុងតំបន់ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា និងកិច្ចសហការតំបន់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការពង្រឹងភាពធន់សន្តិសុខសាយប័រកាន់តែប្រសើរនៅថ្ងៃអនាគត៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព