ព័ត៌មាន
កម្ពុជាត្រៀមខ្លួនជាគោលដៅទេសចរណ៍មូស្លីមប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងក្នុងពិធីបើកសម្ពោធពិព័រណ៍ឧបករណ៍ផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិ រួមនឹងសេវាកម្មទេសចរណ៍នៅសណ្ឋាគារហ៊ីម៉ាវារី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ។
កម្មវិធីពិព័រណ៍ដែលផ្តោតលើការបង្ហាញនូវឧបករណ៍ផ្ទះបាយទំនើប និងបច្ចេកវិទ្យាចុងក្រោយសម្រាប់វិស័យសណ្ឋាគារ និង ភោជនីយដ្ឋាន ព្រមទាំងការបង្ហាញពីស្តង់ ដារអាហារហាឡា សម្រាប់ជួយលើសុវត្ថិភាពម្ហូបអាហារ មានការចូលរួមពីសំណាក់ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា,ឯកឧត្តមបណ្ឌិត Santo Darmo Sumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូណេស៊ីប្រចាំកម្ពុជា,ឯកឧត្តម-លោក ជំទាវ ជារដ្ឋលេខាធិការ- អនុរដ្ឋលេខាធិការ និងតំណាងអង្គ ទូតវៀតណាម សិង្ហបូរី ចុងភៅប្រចាំសណ្ឋាគារល្បីៗ ពីប្រទេសម៉ាឡេស៊ីនិងកម្ពុជា ភ្ញៀវកិត្តយសជាតិនិងអន្តរជាតិជាង១០០នាក់ ។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពិព័រណ៌អន្តរជាតិនៅថ្ងៃនេះ ពិតជាបានបង្ហាញឱ្យឃើញពីកាលានុ វត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការត្រៀមខ្លួនជាស្រេចដើម្បីចាប់យកទីផ្សារទេសចរណ៍មូស្លីមដែលជាទីផ្សារប្រកបដោយសក្តានុពលមួយ មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។
លោក អ៊ារីក លីម នាយកប្រតិបត្តិ ADVANTAGE នៃ Universal Alliance Co., Ltd.បានថ្លែង វិស័យទេសចរណ៍ គឺជាផ្នែកទីពីរដែលចូលរួមចំណេញសេដ្ឋកិច្ចកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមចំណែកស្វែងរកទីផ្សារថ្មី ដើម្បីបន្ថែមជីវភាព និងទ្រព្យសម្បត្តិប្រជាជនកម្ពុជា។ ខណៈ Universal Alliance នឹងបានរៀបចំ និងទទួលសិទ្ធិក្នុងការនាំ United World Halal Day មកកម្ពុជានៅក្នុងមីនា ២០២៦ ដែលនឹងនាំមកជាប្រទេសអ៊ិស្លាមចំនួន ៥៧ ប្រទេស៕ អត្ថបទ.ភារម្យ









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព