ព័ត៌មាន
កសិករ៣១គ្រួសារនៅសហគមន៍កសិកម្មអូរកន្ធរមានជ័យខេត្តកំពង់ធំ ទទួលបានជំនួយឥតសំណង ៥៣០០០ដុល្លារពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)
កំពង់ធំ៖ អបអរសាទរដល់បងប្អូនកសិករចំនួន ៣១គ្រួសារ មកពីសហគមន៍កសិកម្មអូរកន្ធរមានជ័យ នៅខេត្តកំពង់ធំ ដែលទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ៥៣០០០ ដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សម្រាប់គាំទ្រជាទុនបដិភាគដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មមួយចំនួន ដើម្បីអាចផលិតស្រូវពូជលក់បាន ដូចជា៖ ម៉ាស៊ីនច្រូត គោយន្ត ម៉ាស៊ីនប៉ូមទឹក ម៉ាស៊ីនព្រួសស្រូវ និងម៉ាស៊ីនស្ទូងស្រូវជាដើម។ នេះបើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។
ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា តាមផែនការ សហគមន៍នេះគ្រោងនឹងប្រែក្លាយខ្លួនជាក្រុមមួយ ស្ថិតក្រោមរចនាសម្ព័ន្ធនៃសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ដែលជាសហគមន៍ទំនើបដែលមានស្រាប់នៅក្នុងតំបន់តែមួយ។ ជាមួុយនឹងការវិនិយោគថ្មីនេះ សហគមន៍នឹងមានសមត្ថភាពផលិតពូជសុទ្ធប្រភេទសែនក្រអូបនិងស្រង៉ែក្នុងបរិមាណប្រមាណជាង១០០០តោន ដោយផ្តោតលើការផ្គត់ផ្គង់ស្រូវពូជផ្ទាល់ដល់សហគមន៍កសិកម្មទំនើបតែម្តង។
បើតាម ឯកឧត្តម ឃឹម ហ្វីណង់ គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) គឺជាកម្មវិធីរបស់ក្រសួងកសិកម្ម និងគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលផ្តល់ទុនបដិភាគរហូតដល់៤០%ដល់សហគមន៍កសិកម្មនិងសមាជិក ដើម្បីគាំទ្រដល់ការវិនិយោគលើមុខរបរអាជីវកម្មរបស់ខ្លួន៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព