ព័ត៌មាន
ត្រឹម៩ខែឆ្នាំនេះកម្ពុជា ទទួលការចុះបញ្ជីតាមថ្នាលជាតិមានទុនវិនិយោគសរុបជាង ២០ ប៊ីលានដុល្លារ
គិតមកត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥នេះ, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន បានអនុម័តសរុបមានចំនួនជាង ៥០ ពាន់ក្រុមហ៊ុន ដោយមានទំហំដើមទុនចុះបញ្ជីជាង ៨៣ ទ្រីលានរៀល ត្រូវប្រមាណជាង ២០ ប៊ីលានដុល្លាអាមេរិក។
តាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ជាថ្នាលបច្ចេក វិទ្យាឌីជីថលមួយ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងនោះនៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ, CamDX ទទួលបានចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និងការត្រួតស៊ីគ្នា និងការទទួលសេចក្តីប្រកាសបើកក្រុមហ៊ុនមានចំនួនសរុបជាង ១ ពាន់ ក្រុមហ៊ុន កើនឡើង ២ ភាគរយបើធៀបនិងខែសីហា មានទុនវិនិយោគសរុប ១,៧៨ ទ្រីលានរៀល ត្រូវប្រមាណជាង ៤៣៤ ប៊ីលាន ដុល្លារអាម៉េរិក។
នៅក្នុងខែកញ្ញានេះដែរ, វិស័យដែលមានទុនវិនិយោគច្រើនជាងគេរួមមាន៖ វិស័យដាំដុះអាយុកាលខ្លី មានទុនវិនិយោគជាង ៤៩ លានដុល្លារ, ការតម្បាញ និងការធ្វើឱ្យសម្រេចនូវផលិតផលវាយនភណ្ឌ ៤៥ លានដុល្លារ, ការផលិត ការបញ្ជូន និងការចែក ចាយថាមពលអគ្គិសនី ៣០ លានដុល្លារ, ការលក់ដុំឯកទេសផ្សេងៗ ២៩ លានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់ធ្វើពីរោម ២៧ លានដុល្លារ, និងកម្មវត្ថុអាជីវកម្មផ្សេងៗមានចំនួន ២៥៤ លានដុល្លារ។
ជុំវិញការចុះបញ្ជីនេះដែរ, បើគិតតាំងពីដាក់ឱ្យដំណើរថ្នាលនេះ មកដល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥, កម្ពុជាទទួល បានចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្ម បានអនុម័តសរុបជាង ៥០ ពាន់ក្រុមហ៊ុន ក្នុងនោះម្ចាស់អាជីវកម្មជាស្រ្តីមានចំនួនជាង ១៨ ពាន់ក្រុមហ៊ុន បើគិតជាដើមទុននៃការចុះបញ្ជី មានទឹកប្រាក់សរុបជាង ៨៣ ទ្រីលានរៀល ស្មើប្រមាណជាង ២០ ប៊ីលានដុល្លាអាមេរិក ក្រៅពីនេះកម្ពុជាក៏នៅមានចំនួនពាក្យស្នើសុំបម្រុងទុកប្រមាណ ២៥ ពាន់ក្រុមហ៊ុន។
ជុំវិញដើមទុនការចុះបញ្ជីអាជីវកម្មនេះ ក្នុងនោះវិស័យធំៗចំនួន៥ ដែលមានទឹកប្រាក់ច្រើនជាងគេរួមមាន៖ សកម្មភាព អចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទុនវិនិយោប្រមាណ ១,៦០ ប៊ីលានដុល្លារ, សកម្មភាពសេវា កម្មស្នាក់នៅ មានទំហំទឹកប្រាក់ជាង ១,៦២ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥២ ប៊ីលានដុល្លារ, កម្មន្តសាល សម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ ១,០៤ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩១២ លានដុល្លារ និងការ ចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត មានចំនួនជាង ១៣ ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី,





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព