ព័ត៌មាន
កម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ តាមដានបទឈប់បាញ់កម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយ
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅទីក្រុងប៉េកំាងប្រទេសចិន ដែលជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០ ក្នុងទ្វីបទាំង៥ នៃពិភពលោក សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ មេត្តាចូលរួមតាមដានឱ្យបានជិតដិតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ តាមដានឱ្យបានដិតដល់លើការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ ដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ”។ សម្តេចបន្តថា “សន្តិភាពជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើង។”
សូមជម្រាបថាចាប់តំាងពីការផ្ទុះជម្លោះឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជាពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០២៥ មក បានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។ ក្នុងជំរំភៀសសឹកមានមនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងស្រ្តីខ្លះទើបឆ្លងទន្លេក៏មាន។ កុមារប្រមាណ ៥៨%ផ្សេងទៀត ជាពិសេសកុមារីតូចៗ មានការភ័យខ្លាចពីការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និងការជម្លៀសចេញពីផ្ទះសម្បែង ជាពិសេសខាតបង់ការសិក្សា។
ដើម្បីស្តារស្ថានភាពបច្ចុប្បន្ន និងឈរលើស្មារតីស្រលាញ់សន្តិភាពយ៉ាងស្មោះស្ម័គ្រ កម្ពុជាបានបន្តប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ខែកក្កដា ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងសម្របសម្រួលដោយឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីនិងជាប្រធានប្តូរវេនអាស៊ានព្រមទាំងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាច្រើនទៀត នៅក្នុងនោះមានសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ ប៉ុន្តែទោះមានបទឈប់បាញ់នេះក្តី ក៏ភាគីប្រទេសថៃនៅបន្តព្យាយាមរំលោភបំពានដល់កិច្ចព្រមព្រៀងឈប់បាញ់បន្តបន្ទាប់ ដោយបានបង្កឱ្យមានភាពតានតឹងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន តាមរយៈការរាយលួសបន្លា និងកង់ទ្បាន ការប្រើអំពើហិង្សាលើជនស៊ីវិលកម្ពុជា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលនៅតាមព្រំដែន ជាដើម។
កម្ពុជាបានប្រកាន់ជំហរសន្តិភាព អត់ធ្មត់ដោយសារមិនចង់ឃើញប្រជាពលរដ្ឋនៃប្រទេសទំាងពីររងគ្រោះកាន់តែធ្ងន់ធ្ងរពីសង្រ្គាមឡើយ។ កម្ពុជាបានព្យាយាមតាមដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា ដើម្បីធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែនវិលទៅសភាពប្រក្រតីភាព ឡើងវិញ៕




-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប