ព័ត៌មាន
សន្និសីទ ASEAN ORL-HNS លើកទី២១នៅកម្ពុជាបិទបញ្ចប់ដោយទទួលបានជោគជ័យខ្លាំង
ភ្នំពេញ ៖ សន្និសីទសហព័ន្ធគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន លើកទី២១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមប្រធានបទ “Together for the best ORL-HNS in ASEAN-រួមគ្នាដើម្បី ORL-HNS ល្អបំផុតក្នុងអាស៊ាន” បានបញ្ចប់ដោយជោគជ័យខ្លាំង នៃសហព័ន្ធ ASEAN ORL-HNS Federation។
លោកសាស្រ្តាចារ្យរង លូ លីឃាង ប្រធានសហព័ន្ធគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក អាស៊ាន (ASEAN ORL-HNS Federation) និងជានាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានថ្លែងក្នុងកម្មវិធីបិទសន្និសីទ លើកទី២១ របស់សហព័ន្ធគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន នារសៀលម៉ោង ៣:០០ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ថា ក្នុងអំឡុងពេលសន្និសីទរយៈពេល ០3 ថ្ងៃនេះ យើងបានចែករំលែកចំណេះដឹង ផ្លាស់ប្តូរការច្នៃប្រឌិត ករណីលំបាក និងបង្កើតមិត្តភាព។
លោកសាស្រ្តាចារ្យរងក៏បានថ្លែងអំណរគុណចំពោះអ្នកជំនាញផ្នែក ORL ក្បាល និង ក សាស្រ្តាចារ្យ និងវេជ្ជបណ្ឌិត មកពីប្រទេសសមាជិកអាស៊ាន ព្រមទាំងមកពីប្រទេសជប៉ុន កូរ៉េ បារាំង នេប៉ាល់ បង់ក្លាដេស សហរដ្ឋអាមេរិក និងគណៈប្រតិភូវាគ្មិន និងប្រជាជាតិផ្សេងៗទៀត ដែលបានចែករំលែកជំនាញរបស់ពួកគេ សរុបចំនួនជាង៥០០នាក់ ហើយការចូលរួមយ៉ាងសកម្មរបស់លោកអ្នក បានរួមចំណែកយ៉ាងខ្លាំងដល់ភាពជោគជ័យនៃសន្និសីទសហព័ន្ធគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន លើកទី២១នេះ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ទាំងនេះ បានពង្រឹងសាមគ្គីភាពវិជ្ជាជីវៈជាមួយសហអាជីពទូទាំងអាស៊ាន និងលើសពីនេះទៀត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ក្នុងសន្និសីទ ASEAN ORL-HNS លើកទី២០ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សហព័ន្ធ ORL អាស៊ាន បានប្រគល់កិត្តិយសដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទ ORL-HNS អាស៊ានលើកទី ២១ នៅឆ្នាំ ២០២៥នេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ និងមោទនភាពសម្រាប់សង្គម និងប្រទេសជាតិ ព្រមទាំងផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកជំនាញផ្នែក ORL មកពីទូទាំងតំបន់ និងជុំវិញពិភពលោក ដើម្បីមករួមគ្នា ចែករំលែកចំណេះដឹង និងពង្រឹងភាពជាដៃគូ នៅពេលដែលយើងបន្តលើកកម្ពស់ការថែទាំអ្នកជំងឺ និងលទ្ធផលនៃការព្យាបាល។
អត្ថបទ រដ្ឋា



















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព