ព័ត៌មាន
ក្រសួងការងារ បានដោះស្រាយករណីតវ៉ានៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក បានសះជា
(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ករណីតវ៉ានៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក បានសះជា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះជាការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរយៈអ្នកនាំពាក្យដដែលបានឱ្យដឹងថា ក្រោយមានការផ្ទុះការតវ៉ានៃកម្មករនិយោជិតនៅក្រុមហ៊ុនសានី (ខេមបូឌា) ហ្វើនីឈ័រ ឯ.ក ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីចុះទៅដោះស្រាយយ៉ាងយកចិត្តទុកដាក់ ដោយស្តាប់ពីសំណូមពររបស់កម្មករនិយោជិត និងសម្របសម្រួលដោយផ្អែកលើកត្តាច្បាប់រហូតដល់សះជា។
ក្រោយការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីក្រសួងការងារ ទាំងភាគីនិយោជក និងភាគីកម្មករនិយោជិត បានឯកភាពគ្នាលើការចរចាលើចំណុចសំខាន់ៗដូចជា ការបើកប្រាក់ឈ្នួលលំហែមាតុភាពស្របតាមច្បាប់, ប្រាក់រង្វាន់ការងារសម្រាប់បុគ្គលិកដែលមានស្នាដៃ, ការរៀបចំឱ្យមានរដ្ឋបាល និងគណនីជនជាតិខ្មែរ ជាដើម។
ជាមួយគ្នានោះ លោក ស៊ុន មេសា បានបញ្ជាក់ថា៖” «ក្រោយការដោះស្រាយដោយយកចិត្តទុកដាក់ និងយកច្បាប់ជាគោល និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីក្រសួងការងារ បងប្អូនកម្មករកម្មការិនី និងភាគីនិយោជកបានឈានដល់ការព្រមព្រៀងគ្នា និងឯកភាពចូលធ្វើការជាធម្មតាវិញនៅថ្ងៃស្អែក»។
លទ្ធផលនៃការសះជានេះគឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ដោយរក្សានូវបរិយាកាសល្អប្រសើរនៅក្នុងវិស័យការងារ ដើម្បីបង្កើនការកែប្រែជីវភាព និងបង្កើនផលិតភាពការងារដល់រោងចក្រសហគ្រាស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យដដែល៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព