ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តដល់ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ រៀបចំវេទិកាសាធារណៈ ស្ដាប់កង្វល់ប្រជាពលរដ្ឋ
តាមរយៈរបាយការណ៍នៃកិច្ចប្រជុំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យបន្តរៀបចំវេទិកាសាធារណៈ ដើម្បីជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្តាប់ពីកង្វល់ និងសំណូមពររបស់ពួកគាត់។
ការជួបទាំងនេះ ក៏ជាឱកាសផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និងជាឱកាសពន្យល់បកស្រាយ និងផ្តល់ព័ត៌មានដែលចាំបាច់ និងមានអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនូវស្ថានភាពនៃការវិវត្តរបស់សង្គម រួមទាំងប្រធានបទផ្សេងៗ ដូចជាការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មាន និងការវាយតម្លៃព័ត៌មានពិត ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ឬព័ត៌មានញុះញង់ជាដើម ជៀសវាងការនាំមកនូវការភ័ន្តច្រឡំ ការបោកបញ្ឆោត ឬការបង្កនូវភាពវឹកវរនានា។
ឯកឧត្ដម ហ៊ុន ម៉ានី បានផ្ដាំផ្ញើ ក្រុមការងារទាំងអស់ត្រូវបន្តតាមដានយកចិត្ត ទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយបញ្ហាតាមមូលដ្ឋាននីមួយៗជាមួយស្ថានភាព និងការប្រឈមនានាចំពោះមុខដូចជាគ្រោះមហន្តរាយ គ្រោះទឹកជំនន់ កត្តាសន្តិសុខសង្គម និងភូមិឃុំមានសុវត្ថិភាពជាដើម។ ទន្ទឹមនេះ សូមក្រុមការងារបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំ លើស្ថានភាព នៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរពីប្រទេសថៃ ហើយបន្តស្វែងរកការងារ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ថា ឯកឧត្ដម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរក្រុមការងារគ្រប់ជាន់ថ្នាក់ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ដែលបានអនុវត្តការងារយ៉ាងសកម្មនូវគោលនយោបាយអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ និងការងារផ្សេងទៀតដែលគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងបានដោះស្រាយបញ្ហាជូនប្រជាជនជាបន្តបន្ទាប់៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព