ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «មន្ទីរសុខាភិបាល ត្រូវដឹងពីសុខទុក្ខមន្រ្តីរបស់ខ្លួនពី ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ដល់មន្ទីរពេទ្យគ្រប់កម្រិត ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ»
ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។
ពិធីនេះរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសុខាភិបាល និងបណ្តាមន្ទីរ-ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវចូលរួមក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យមានការសហការសម្របសម្រួល និងឱ្យមានការចូលរួមយ៉ាងស្មោះស្ម័គ្រអស់ពីកម្លាំងកាយចិត្តពីសំណាក់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវជោគជ័យក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជន ជាពិសេសនៅតាមទីជនបទដាច់ស្រយាល។
បន្ថែមពីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់លោកប្រធានមន្ទីរ និងមន្រ្តីសុខាភិបាលទាំងអស់ ត្រូវគោរពអនុវត្កតាមការណែនាំពីក្រសួងសុខាភិបាល និងត្រូវមានគណនេយ្យភាព ការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ និងត្រូវយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ប្រតិបត្តិមុខងារ តាមតួនាទីរបស់ខ្លួន ដោយប្រកាន់យកអាកប្បកិរិយាសមរម្យ ភាពថ្លៃថ្នូរ ប្រកបដោយកិត្កិយស គោរពការសម្ងាត់វិជ្ជាជីវៈ អព្យាក្រឹត្យក្នុងការងារ ភក្កីភាព និងគិតគូរដល់ប្រយោជន៍ជាតិ ចៀសវាងឱ្យបាននូវការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍ និងមតិយោបល់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដោយត្រូវផ្តោតសំខាន់ ២ចំណុចគឺ៖ ១) សារគន្លឹះសម្រាប់ដំណើរការទៅមុខរបស់មូលដ្ឋានសុខាភិបាល ដោយ៖
– ធានាឱ្យមាននិរន្តរភាព លំនឹង ភាពខ្លាំង រឹងមាំ និងបទបែន ដោយក្នុងនាមអ្នកដឹកនាំត្រូវធានាធ្វើឱ្យយ៉ាងណាសេវាមិនមានភាពយឺតយ៉ាវ អាក់ខាន ការដាច់ខ្សែចង្វាក់ ហើយត្រូវធ្វើការក្នុងវប្បធម៌ជោគជ័យ មានវិន័យច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់។
– ត្រូវពង្រឹងការងារជាក្រុម មានសាមគ្គីភាព ភាពរួបរួម ចែករំលែក ផ្តល់ឱ្យគ្នាទៅវិញទៅមក និងជាស្មារតីផងកុំឱ្យបែកជាផ្នែក។ ហើយត្រូវមានការកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត
– ត្រូវបម្រើសេវាដោយ សុចិតភាពសំដៅលើប្រយោជន៍រួមដល់សាធារណជនការទទួលខុសត្រូវ ទាំងសាធារណៈ និងឯកជន
– ថ្នាក់ដឹកនាំ ត្រូវចូលឱ្យដល់មូលដ្ឋានហើយនៅជាប់ជាមួយមន្រ្តីនៃមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក ខេត្ត និងសុខទុក្ខប្រជាពលរដ្ឋជានិច្ច
– ត្រូវគិតអំពីជំនាន់ក្រោយ ដោយចែករំលែកបទពិសោធន៍ ដល់មន្រ្តីសុខាភិបាល ជាពិសេសដល់អ្នកបន្តវេនជាបន្ត ចែករំលែកក្នុងភាពជាអ្នកដឹកនាំ
– ត្រូវសហការការងារឱ្យបានល្អជាមួយស្ថាប័នពាក់ព័ន្ធ និងចេះកៀរគរធនធាន និងចេះប្រើប្រាស់ឱ្យអស់លទ្ធភាព
– ការដឹកនាំត្រូវផ្តល់ជាគំរូ ជាលំនាំ បទពិសោធន៍ ក្រមសីលធម៌ វិជ្ជាជីវៈ ដោយគោរព និងឱ្យតម្លៃលើភារកិច្ចរបស់ខ្លួន។
២) អនុសាសន៍ក្នុងការផ្តាំផ្ញើ និងលើកទឹកចិត្តជំរុញ កាន់តែទទួលបានសមិទ្ធផលល្អ ដើម្បីវឌ្ឍនភាពទៅមុខទៀតដោយ៖
– ការដឹកនាំ មិនត្រូវចេះតែគ្រប់គ្រង ត្រូវទាញមានការសហការចូលរួមពីសហភារតៈរបស់យើងទាំងអស់ ដោយផ្សារភ្ជាប់ជាមួយអង្គតែមួយ ត្រូវមានចក្ខុវិស័យច្បាស់លាស់ ដើម្បីសុខុមាភាពប្រជាជន
– គ្រប់អ្នកដឹកនាំ ចាប់ផ្តើមភារកិច្ចថ្មី ត្រូវបន្ថែមលើប្រវត្តិថ្មី បន្ថែមប្រវត្តិការងារចាស់ ដែលជាការចងចាំ ដល់អ្នកជំនាន់ក្រោយ
– ថ្នាក់ដឹកនាំត្រូវនៅជាមួយមន្រ្តីរាជការ ដោយដើរជាមួយគ្នា កសាងជាមួយគ្នា និងទុក្ខលំបាកជាមួយគ្នា
– លើកទឹកចិត្តឱ្យនៅតែជាអង្គតែមួយ នាំមានទឹកចិត្តទៅជាមួយគ្នា ហើយជំរុញឱ្យមានការទទួលលទ្ធផលល្អប្រកបមោទនភាព
– ត្រូវចាំថា រាល់ការសម្រេចចិត្តរបស់យើង ត្រូវមានការគិតឱ្យបានម៉ត់ចត់ ភាពត្រឹមត្រូវ និងឆ្លុះបញ្ចាំងឱ្យមានភាពច្បាស់លាស់។
សូមគូសរំលេចដែរ លោកវេជ្ជបណ្ឌិត តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ដែលទទួលបានការតែងតាំងថ្មីពីរាជរដ្ឋាភិបាល ទទួលមុខតំណែងបន្តពី ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី ដែលបានចូលនិវត្តន៍ និងត្រូវទទួលភារកិច្ចថ្មី ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា