ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ផ្តល់អាហារូបករណ៍ ២០២៥កន្លែង លើ៣២មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ២០២៥កន្លែង លើ ៣២មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង៣២ នោះ រួមមាន ការផ្សារធ្នូ (ធូប), ការថែទាំ និងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្ម, ការដំឡើង និងការថែទាំម៉ាស៊ីនត្រជាក់ក្នុងឧស្សាហកម្ម, សេវាកម្មបរិក្ខារត្រជាក់ពាណិជ្ជកម្ម, ការបញ្ជាម៉ាស៊ីនបោះពុម្ព, ការបញ្ជាខ្សែសង្វាក់ផលិតកម្ម, ការដំឡើង និងថែទាំរ៉ូបូតឧស្សហកម្ម, ការបញ្ជាម៉ាស៊ីនក្រឡឹង, ការបញ្ជាម៉ាស៊ីនកាហ្វេស្វ័យប្រវត្តិកម្ម, ការងារកំបោរ, ការដំឡើងសរសៃដែក, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារបេតុង, ការងារការ៉ូ, ការបោះពុម្ពដោយម៉ាស៊ីន និងដោយដៃ, ការលក់តាមប្រព័ន្ធឌីជីថល, សេវាកម្មរដ្ឋបាល, សេវាកម្មលក់, សេវាកម្មអតិថិជន, សេវាកម្មធនធានមនុស្ស, គណនេយ្យសម្រាប់សេវាកម្ម, ការដំឡើងខ្សែកាបទូរគមនាគមន៍ (ឌីធីវី អ៊ីនធឺណិត ខ្សែទូរសព្ទ), សេវាកម្មកុំព្យូទ័រ, ការកែច្នៃបន្លែ និងផ្លែឈើ, ការកែច្នៃសាច់, ការចិញ្ចឹមសត្វ, បសុសត្វ, ការចម្អិនម្ហូប, សេវាកម្មភេសជ្ជៈ និងម្ហូបអាហារ, និងការផលិតនំ។

ការសិក្សាវគ្គថ្មីនឹងចាប់ផ្តើមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៩៩៥ ៩៥២/ ០៨១ ៩៩៥ ៩៥២ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ