ព័ត៌មាន
គណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតំលៃការងារថែទាំផ្លូវ១ខ្សែភ្ជាប់ពីស្រុកភ្នំក្រវាញ ទៅស្រុកក្រគរ
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យបញ្ចប់១០០% លើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួលចំនួន ១ខ្សែ ប្រវែង ៨១០០ម ទទឹង សាងសង់លូមូលមុខមួយចំនួន ១កន្លែង លូមូលមុខពីរចំនួន៣កន្លែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ និងឃុំត្នោតជុំ ស្រុកក្រគរ អនុវត្តគម្រោងដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មានប្រសាសន៍លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទដែលមាន ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី បាននឹងកំពុងយកចិត្តលើគុណភាពផ្លូវជនបទ ទាំងការស្ថាបនាផ្លូវថ្មី និងការជួសជុល ថែទាំផ្លូវដែលមានស្រាប់ ដើម្បីការប្រើប្រាស់បានយូរអង្វែង ធ្វើឲ្យចំណេញថវិការជាតិ ជាក់ស្តែង ក្នុងពេលនេះ គណៈកម្មការអន្តរក្រសួង និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ វាយតំលៃលើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួលចំនួន ១ខ្សែក្នុងខេត្តពោធិ៍សាត់ ដែលផ្លូវល្បាយក្រួសជាទូទៅ ពុំមានអាយុកាលប្រើប្រាស់បានយូរដូចផ្លូវកោះស៊ូរ និងផ្លូវបេតុងនោះ ដូចនេះការថែទាំប្រកបដោយគុណភាពគឺជារឿងចាំបាច់ ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនដល់អាជ្ញាធរ ភូមិ-ឃុំ ថា ទោះជាការងារថែទាំផ្លូវនេះ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក៏ពិតមែន តែសូមអាជ្ញាធរភូមិ-ឃុំ និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនេះដោយផ្ទាល់ត្រូវចូលរួមចំណែកក្នុងការថែរក្សា ដោយទប់ស្កាត់ការដឹកលើសទំងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំលុបផ្លូវទឹកសងខាងផ្លូវ កុំហាលកសិផលនានានៅលើផ្លូវ មានផ្លូវស្រួលកុំបើកបរលឿនពេកត្រូវគោរច្បាប់ចរាចរណ៍ និងត្រូវចូលរួមថែរក្សាបរិស្ថានអនាម័យតាមដងផ្លូវ។
បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសរួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកវឌ្ឍនភាពការងារ១០០%លើគម្រោងខាងលើនេះ។ ទន្ទឹមនេះ គណៈកម្មការអន្តរក្រសួងបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកទទួលការ ឱ្យជួយថែផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕









-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ