ព័ត៌មាន
ក្រុមស្រាវជ្រាវវេជ្ជសាស្ត្រចិន ឈ្វេងយល់ បរិបទ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាល នៅកម្ពុជា
នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបគណៈប្រតិភូវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម សេង ញ៉ក់ សមាជិកសភា និងជាតំណាងអ្នកវិនិយោគ ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម សូ ហ្វង់ ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ លោក យ៉ង លីវ ប្រធានក្រុមហ៊ុនShenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្ររួមជាមួយក្រុមការងារ ដោយមានគោលបំណងស្វែងយល់អំពី ឱកាសវិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា។
ឯកឧត្តម សេង ញ៉ក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការទទួលជំនួបនេះ។ ឯកឧត្តមបានជម្រាបថា គណៈប្រតិភូនាពេលនេះ ត្រូវបាននាំមកក្នុងគោលបំណងសិក្សាឈ្វេងយល់អំពីបរិបទ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាផ្នែកមួយនៃការចូលរួមសហការរវាងរដ្ឋាភិបាលទាំងពីរ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលសូមស្វាគមន៍ និងគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការនានា និងការវិនិយោគក្នុងវិស័យសុខាភិបាល ដែលអនុវត្តដោយគោរពតាមនីតិវិធីច្បាប់ និងស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព