ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តគោលនយោបាយជាតិអេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមានឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមការងារតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមប្រឹក្សាបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
នេះជាកិច្ចប្រជុំលើកទី១ ដែលក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់ អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងក្រុមប្រឹក្សាបច្ចេកទេស បានចូលរួមប្រជុំរួមគ្នា។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងពេលអនុវត្តគោលនយោបាយ និងលើកជាដំណោះស្រាយសម្រាប់គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ យកទៅអនុវត្តបន្ត។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា ក្នុងគោលបំណងជំរុញការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យបានជោគជ័យ ក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានឯកភាពគ្នាថា រៀបចំកិច្ចប្រជុំរួមជាមួយក្រុមប្រឹក្សាបច្ចេកទេស ឱ្យបាន១ដងក្នុងមួយត្រីមាស។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា របាយការណ៍ស្តីពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤ ដាក់ជូនរាជរដ្ឋាភិបាលរួចរាល់ ដោយបានឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបន្ថែមថា ក្នុងឆ្នាំ២០២៤ តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា ជាលទ្ធផលនៃការអនុវត្តគោលនយោបាយ លើគោលដៅ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន៩២-១០០-៩៨។ ជារួម ក្រសួង ស្ថាប័ន រាជធានី ខេត្ត បានបង្កើត និងធ្វើឱ្យដំណើរការគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ ថ្នាក់ក្រសួង ស្ថាប័ន និងថ្នាក់រាជធានី ខេត្តទាំងស្រុង។ ដោយឡែក ស្រុក ខណ្ឌ ឃុំ សង្កាត់ មួយចំនួនមិនទាន់បានបង្កើត ឬដំណើរការទាំងស្រុងនៅឡើយ។ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក៏បានខិតខំធ្វើការបញ្រ្ជាបការយល់ដឹងអំពីមេរោគអេដស៍ និងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្ទើរតែទាំងអស់មិនទាន់ដាក់បញ្ចូលតំណាងអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ និងសង្គមស៊ីវិលក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍របស់ខ្លួននៅឡើយ។ មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសេដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា បានបង្កើនទីតាំងធ្វើតេស្ត និងទីតាំងធ្វើតេស្តបញ្ជាក់មេរោគអេដស៍មួយចំនួនគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះការផ្តល់សេវាប្រឹព ក៏មានកំណើន ក៏ប៉ុន្តែមិនទាន់ដល់គោលដៅដែលបានកំណត់នៅឡើយ។ ចំណុចល្អសម្រាប់កម្ពុជា គឺការដាក់ឱ្យប្រើប្រាស់ឱសថ កាបូតេក្រាវៀ ប្រភេទចាក់ដែលចាក់១ដងមានប្រសិទ្ធភាព២ខែ(CAB-PrEP: ជាវិធីបង្ការមុនពេលប្រព្រឹត្តប្រឈម)។ ការគ្របដណ្តប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដល់អ្នកផ្ទុកមេរោគអេដស៍បានកើនឡើងដល់៧១%៕
អត្ថបទ រដ្ឋា
















-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ