ព័ត៌មាន
បុគ្គលល្បីៗនៅថៃ៖ ទង្វើរបស់ក្រុមជ្រុលនិយមថៃលើកម្ពុជា បានធ្វើឱ្យខូចមុខមាត់ថៃលើឆាកអន្តរជាតិ
កាសែត Khaosod English ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញពីការលើកឡើងរបស់លោក Kannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ នៅក្នុងប្រទេសថៃ និងលោក Natthapong Ruangpanywauth ប្រធានគណបក្សប្រជាជន នៅក្នុងប្រទេសថៃ ដែលលោកទាំងពីរបានលើកពីករណីប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
លោកទាំងពីរបានចាត់ទុកទង្វើនេះថា ជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
ប្រភពដដែលបញ្ជាក់បន្ថែមថា នេះគឺជាបុគ្គលជនជាតិថៃទី៤ និងទី៥ ហើយ, បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការលោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ដោយបានទទួលស្គាល់ថា ទង្វើរបស់ក្រុមជ្រុលនិយម លើពលរដ្ឋកម្ពុជានៅតាមតំបន់ព្រំដែន គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុ ស្សធម៌ ឬបន្ថោកបន្ទាប ហៅកាត់ថា CAT។
តាមរយៈការដកស្រង់របស់កាសែត Khaosod បានឱ្យដឹងថា លោក Kavannavee Suebsaeng បានលើកឡើងថា៖ ការប្រើប្រាស់ធុងបាស់បន្លឺសំឡេងខ្មោច គឺជាការរំលោភសិទ្ធិមនុស្ស និងជាការជាន់ឈ្លីកិត្តិយសមនុស្ស។ លោកក៏បានអំពាវនាវដល់ក្រុមជ្រុលនិយមថៃទាំងនោះ គួរងាកមកគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់វេទិកាអន្តរជាតិប្រកបដោយដោប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា ប្រសិនបើគ្មានរឿងនេះកើតឡើង គឺជាការល្អ។ អ្នកលេងបណ្តាញសង្គម និងយោធា ព្រមទាំងរាជរដ្ឋាភិបាលថៃ មិនត្រូវគាំទ្រសកម្មភាពរបៀបនេះឡើយ។
ប្រភពដដែលក៏បានដកស្រង់ពីការលើកឡើងរបស់លោក Natthapong Ruangpanywauth ដែលបានព្រមានថា៖ សកម្មភាពប្រើប្រាស់ធុងបាស់ចាក់សំឡេងខ្មោច និងយន្តហោះចម្បាំង ទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ គឺប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជនកម្ពុជា រំលោភច្បាប់អន្ដរជាតិ និងធ្វើឱ្យខូចមុខមាត់ប្រទេសថៃលើឆាកអន្ដរជាតិ។ លោកបញ្ជាក់បន្ថែមថា តំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក រាជរដ្ឋាភិបាលថៃ និងយោធាថៃត្រូវទទួលខុសត្រូវក្នុងការទប់ស្កាត់សកម្មភាពដែលអាចបង្កើនភាពតានតឹង៕
ដោយ៖ គង់ ឌិន



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព