ព័ត៌មាន
កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Ayako Inagaki នាយិកាជាន់ខ្ពស់ នៃការិយាល័យអភិវឌ្ឍន៍មនុស្ស និងសង្គមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីធ្វើបច្ចុប្បន្នភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ នារសៀលថ្ងៃទី១៤ តុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហការដ៏ស្អិតរមួត រវាងក្រសួងការងារ និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការចូលរួមដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលបាននិងកំពុងផ្តល់ជំនាញដល់ពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជាពិសេសពលករខ្មែរដែលត្រឡប់មកពីថៃឱ្យមានជំនាញបច្ចេកទេស ដែលស្របទៅតាមបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ននិងពេលអនាគត ដែលបាននិងកំពុងរក្សាលំនឹងជីវភាពគ្រួសារ និងការកែប្រែជីវភាពឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈឱកាសការងារសមរម្យ។
ជាការឆ្លើយតប លោកស្រី Ayako Inagaki បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីចំពោះជំនួប ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានធ្វើកន្លងមក ដើម្បីនឹងបន្តកំណត់សម្រេចនូវគោលដៅបន្ថែមទៀតការជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោកស្រី ក៏បានអបអរសាទរ និងថ្លែងកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការធ្វើពិពិធកម្មពីសេដ្ឋកិច្ចទីផ្សារអតិពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញបច្ចេកទេស និងបច្ចេកវិទ្យា៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព