ព័ត៌មាន
ក្រុមឧស្សាហករជាតិ-អន្តរជាតិ បង្ហាញមោទនភាពលើខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា
ក្រុមឧស្សាហករជាតិ-អន្តរជាតិ បង្ហាញនូវមោទនភាពរបស់ខ្លួន លើកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្ម សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្របពេលសកម្មភាពអាជីវកម្មបានកំពុងកើតឡើងយ៉ាងផុលផុស និងក៏ដូចជាការនាំចេញ ខណៈ កម្ពុជាមានដៃគូសហការជាច្រើន។

ឧស្សាហករដែលចូលរួមក្នុងពិព័រណ៍អន្តរជាតិវិស័យសំណង់ និងឧស្សាហកម្មយានយន្ត នៅសាលពិព័រណ៍និងសន្និបាតកោះ ពេជ្រ ដែលចាប់ផ្តើមពីថ្ងៃទី ១៤-១៦ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ឃើញថា សម្ទុះនៃការអភិវឌ្ឍ នៅកម្ពុជា មានសកម្មភាពងើបឡើងវិញ គាំទ្រដល់ទីផ្សារក្នុងស្រុក ជាពិសេសទីផ្សារសម្រាប់នាំចេញ ដោយកំពុងកំណើននាំចេញ យ៉ាងល្អប្រសើរ។ ចំណែកទាក់ទិនការវិនិយោគវិញ ឃើញថា កម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគជាហូហែរផងដែរ ដែលបាន ជំរុញដល់ការប្រកួតប្រជែងកាន់តែខ្លាំងក្លា។

ឧស្សាហករ លើកឡើងស្រដៀងគ្នាទៀតថា ចំណែការធ្វើពាណិជ្ជកម្មក្នុងស្រុក បន្ទាប់ពីការផ្ទុះឡើងបញ្ហាជម្លោះព្រំដែនជាមួយ ប្រទេសជិតខាង ឃើញថា ចលនារួបរួមជាតិមានសម្ទុះយ៉ាងខ្លាំងក្លា ក្នុងនោះសម្រាប់ផលិតកម្មក្នុងស្រុក ជាពិសេសសហគ្រាស និងសិប្បកម្ម មិនថាការផលិតរបស់របរប្រើប្រាស់ ការផលិតនំចំណី និងអាហារហូបចុកប្រចាំថ្ងៃនោះឡើយ ចំពោះប្រភេទទំនិញ មួយចំនួន ក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលទាំងនេះបានធ្វើឱ្យចលនាខ្សែច្រវាក់ផលិតកម្មក្នុងស្រុក កំពុងមាន សម្ទុះងើបឡើង គាំទ្រដល់ការអភិវឌ្ឍជាតិដូចជា ការផ្តល់នូវការងារ និងប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាដើម។

នៅក្នុងពិព័រណ៍អន្តរជាតិនេះដែរ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកឡើងក្នុងសន្និសីទ និងពិព័រណ៍វិស័យទឹកស្អាតអន្តរជាតិនៅកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ វិស័យសំណង់ និងឧស្សាហកម្មយានយន្តផងដែរ អំពីសាៈសំខាន់សម្រាប់ក្រុមហ៊ុនជាតិ និងអន្តរជាតិ នៃការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ជាពិសេសផលិតផលបម្រើដល់វិស័យទឹកស្អាតជាដើម ខណៈកម្ពុជាកំពុងមានតម្រូវការច្រើន និងត្រូវដើរឱ្យទាន់នវានុវត្តន៍ និង បច្ចេកវិទ្យាថ្មីៗ, ហើយព្រឹត្តិការណ៍នេះដែរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ៦.១ ដែលកំណត់ថា ទាំងអស់គ្នាត្រូវទទួលបានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០។

សូមបញ្ជាក់ថា ជុំវិញការពិព័រណ៍អន្តរជាតិវិស័យសំណង់ និងឧស្សាហកម្មយានយន្តនេះ បានទាក់ទាញក្រុមហ៊ុនជាង ១០០ នៅជុំវិញ តំបន់ មកចូលរួមតាំងបង្ហាញនូវផលិតផលររបសខ្លួនរួមមាន៖ វិស័យទឹកស្អាត វិស័យសំណង់, ការរចនាប្រព័ន្ធថាមពលដោយ ប្រសិទ្ធិភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្ម និងយានយន្តជាដើម៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព