ព័ត៌មាន
ទេសរដ្ឋមន្ត្រី គន់ គីម៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាកត្តាចំបងឆ្លើយតបការវិវត្តន៍បញ្ហាប្រឈមពីគ្រោះមហន្តរាយគំរាមកំហែង
ក្នុងពិធីស្វាគមន៍កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាកត្តាចំបងឆ្លើយតបការវិវត្តន៍បញ្ហាប្រឈមពីគ្រោះមហន្តរាយគំរាមកំហែង។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្វាគមន៍សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ។

ពិធីស្វាគមន៍សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍, ព្រមទាំងតំណាងមកពីសាធារណរដ្ឋប្រជាមានិតចិន, ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ, អគ្គលេខាធិការអាស៊ាន, និងនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ (AHA Center) ផងដែរ។

ក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា ការជួបប្រជុំសម្រាប់ថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំនេះ គឺជាពេលវេលាដ៏សំខាន់មួយ ដោយសារតំបន់អាស៊ានកំពុងប្រឈមនឹងទិដ្ឋភាពហានិភ័យដ៏ស្មុគស្មាញ និង ថាមវន្តកាន់តែខ្លាំងឡើងបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តម បញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាស៊ានបានបង្ហាញការគ្រោះថ្នាក់គ្រោះមហន្តរាយកើតឡើងជាញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ដែលបានរំខានដល់ជីវភាពរស់នៅ និងធ្វើឱ្យប៉ះពាល់ដល់កំណើននៃការអភិវឌ្ឍន៍ ដូច្នេះក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងវិវត្តន៍ទាំងនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅតែជាកត្តាចាំបាច់។
ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា វត្តមានរបស់បណ្តារដ្ឋមន្រ្តីគ្រោះមហន្តរាយអាស៊ាន និងប្រទេសជាដៃគូ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង ពិភពលោកសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការកសាងភាពធន់។
លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចប្រជុំនៃសន្និសីទនៃភាគីអាត់ម៊ែរ គឺជាវេទិកាដ៏សំខាន់ សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងទៀតថា គោលដៅចម្បងក្នុងការរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយក្នុងអាស៊ាន នាពេលអនាគត ត្រូវផ្អែកលើប្រធានបទសំខាន់ៗ ដូចជា កិច្ចសហប្រតិបត្តិការក្នុងតំបន់, ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការសន្ទនាខោយបើកចំហ និងកិច្ចសហការដែលនឹងអនុញាតឱ្យសមាជិកទាំងអស់បញ្ជាក់ពីអាទិភាពសំខាន់ៗ និងរៀបចំបង្កើតចក្ខុវិស័យរួម សម្រាប់អាស៊ាន ដែលមានភាពធន់ជាងមុន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥ បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់អាស៊ាន ចំពោះភាពធន់នឹងគ្រោះមហន្តរាយ ព្រមទាំងលើកកម្ពស់សម្រាប់សុខដុមនីយកម្មអាស៊ានទាំងមូល៕





-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ