ព័ត៌មាន
អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងគ្រោងរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ
សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធាន ស.ស.យ.ក.ខេត្ត បានដឹកនាំក្រុមការងារ និងអ្នកពាក់ព័ន្ធចុះពិនិត្យទីតាំងគ្រោងរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ក្នុងពេលខាងមុខនេះ។
ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប តែងតែបានសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងអ្នកពាក់ព័ន្ធនានាក្នុងការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥នេះ ស.ស.យ.ក.ខេត្តសៀមរាប គ្រោងនឹងបន្តរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ-ព្រហស្បតិ៍ ១៤កើត-១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្តទៀត នៅបរិវេណសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប ព្រមទាំងមានការរៀបចំកម្មវិធីកំសាន្តមួយចំនួនដូចជា៖ កម្មវិធីជិះទូកកំសាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ, កម្មវិធីប្រគុំតន្ត្រីស្គរដៃ, កម្មវិធីស្តង់ពិព័រណ៍, កម្មវិធីប្រដាល់គុនខ្មែរ, ល្ខោនបាសាក់ និងកម្មវិធីកំសាន្តផ្សេងៗជាច្រើនទៀត។
ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តសៀមរាបតាមរយៈការគាំទ្រអំពីផលិតផលខ្មែរដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ អនុវត្តតាមពាក្យស្លោក «ភូមិមួយផលិតផលមួយ» រួមទាំងបង្កើតឱ្យមាននូវផ្ទាំងទស្សនីយភាពប្លែកៗ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករបន្ថែមទៀត៕







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ