ព័ត៌មាន
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
ភ្នំពេញ ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បដិសេធ ការបំភាន់ព័ត៌មាន ពី អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានលើកឡើងមួលបង្កាច់ថា សម្ដេចតេជោ ដាក់សម្ពាធឱ្យមានការបើកច្រកព្រំដែនកម្ពុជាថៃ ត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នេះ។
ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់បន្ថែមថា ជាជំហរបស់សម្ដេចតេជោ សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនទៅថោកអង្វរសុំថៃបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញទេ ទោះបីថៃបិទ ១០០ឆ្នាំទៀត ក៏កម្ពុជាមិនអង្វរ ឬថៃធ្វើតាមតែចិត្តខ្លួនទៅ។ ដូច្នេះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ ជាការមួលបង្កាច់បំភាន់មតិសាធារណជនទាំងក្នុងប្រទេសថៃ និងទូទៅផងដែរ ដែលជាព័ត៌មានប្រឌិត មិនឆ្លុះបញ្ចាំងពីជំហររបស់សម្ដេចតេជោ ក៏ដូចជាជំហររបស់កម្ពុជាទេ។
ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា ជំហររបស់ សម្ដេចតេជោ ក៏ដូចជាជំហររបស់កម្ពុជា គ្មានអ្វីប្រែប្រួលទេ គឺដូចសម្ដេចតេជោ បានបញ្ជាក់កន្លងមក។
គួររម្លឹកថា សម្ដេចតេជោ ធ្លាប់លើកឡើងថា សម្ដេចគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះ ទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះ និងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។
ជាង ៣ខែ អត់ទំនិញថៃទីផ្សារ កម្ពុជាមានស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព