ព័ត៌មាន
សម្តេច ម៉ែន សំអន ដឹកនាំគណៈប្រតិភូមកដល់មាតុប្រទេសវិញក្រោយចូលរួមកិច្ចប្រជុំលើកទី៨ ស្តីពី «ការអនុវត្តគម្រោងសាងសង់ ជួសជុល កែលម្អ សោភ័ណភាពស្តូបមិត្តភាពកម្ពុជា-វៀតណានៅកម្ពុជា»
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្ស អញ្ជើញមកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំលើកទី ៨ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអរ លើកសោភណ្ឌភាពស្តូបមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហូជីមិញកាលពីថ្ងៃទី ១៤-១៦ ខែតុលា ឆ្នាំ២០២៥។
សូមជម្រាបថា កាលពីព្រឹកថ្ងៃ អង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ ស្តីពី «ការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអ លើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា» នាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលជួប គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ង្វៀន កុងធូយ Nguyen Cong Thuy អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូ បានដឹកនាំកិច្ចប្រជុំលើកទី ៨ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអរ លើកសោភណ្ឌភាពស្តូបមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ ជាលទ្ធផល រណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម វាយតម្លៃការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអរ លើកសោភណ្ឌភាពស្តូបមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព