ព័ត៌មាន
តំណាងចំណតរថយន្តក្រុងខេមរភូមិន្ទបំភ្លឺជុំវិញការចោទប្រកាន់ថា យកភាស៊ីតាមដងផ្លូវលេខ៤៨
កោះកុង៖ តំណាងចំណតរថយន្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចេញបកស្រាយពីការចោទប្រកាន់ថាបានស្ទាក់យកលុយភាស៊ីតាមដងផ្លូវជាតិលេខ៤៨ ដោយគ្រាន់តែពួកគាត់បើកបរឆ្លងកាត់តាមផ្លូវប៉ុណ្ណោះ។
លោក ចាន់ អម្រឹត តំណាងម្ចាស់ចំណតរថយន្តក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ថា ខ្លួនពុំបានស្ទាក់យកលុយពីអ្នកបើកបរថយន្តធន់ធំទាំងនោះទេ ពោលគឺយកថ្លៃភាស៊ីតែតាមការកំណត់នៃសៀវភៅបន្ទុកប៉ុណ្ណោះ។ ដូច្នេះការចោទប្រកាន់របស់អ្នកបើករថយន្តធុនធំម្នាក់លើបង្ហោះលើបណ្តាញសង្គម ជារឿងមិនមែនជាការពិតនោះទេ។
បើតាមលោក ចាន់ អម្រឹត ក្រុមអ្នកបើករថយន្តធុនធំទាំងអស់សុទ្ធតែដឹងពីកាតព្វកិច្ចបង់ភាស៊ីរាល់ការបើកបរឆ្លងកាត់ចំណតនីមួយៗ ប៉ុន្តែក្រុមបើកបរថយន្តទាំងនោះ បានកិបកេងលុយថៅកែដែលឱ្យបង់ភាស៊ី ទើបយកលេសបែបនេះបែបនោះ ដើម្បីបានចំណេញលុយបង់ភាស៊ីជាបន្តបន្ទាប់។
កន្លងទៅក្រុមអាជីវកម្ម និងរថយន្តទំនិញមួយចំនួនខិលខូល បានយកប៉ាយស្លាកអាជីវកម្មតាមរថយន្តមួយចំនួនមកសុំជជែកមិនឱ្យបង់ភាស៊ី ប៉ុន្តែត្រូវអ្នកគ្រប់គ្រងចំណតមិនយល់ព្រមទើបបែរជាបង្ហោះតាមបណ្តាញសង្គមនានាថាខ្លួនជាជនរងគ្រោះ ដែលនាំឱ្យមហាជនមានការភ័ន្តច្រឡំម្តងហើយម្តងទៀត។
គួរជម្រាបថា ថ្មីៗនេះ មានអ្នកបើករថយន្តធុនធំម្នាក់ បានបង្ហោះតាមបណ្តាញសង្គមថា គ្រាន់តែគាត់បើកបររថយន្តខ្លួនកាត់ចំណតរថយន្តផ្លូវជាតិលេខ៤៨ខេត្តកោះកុង ក៏តម្រូវឱ្យបង់ថ្លៃភាស៊ីផងដែរ ដោយរថយន្ត១គ្រឿងថ្លៃ២ម៉ឺនរៀលឡើងទៅសម្រាប់រថយន្តធុនធ្ងន់៕ អត្ថបទ៖ ឈឹម មករា




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព