ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ណែនាំនិស្សិតវេជ្ជបណ្ឌិតបន្តការសិក្សានៅបារាំង ត្រូវខិតខំសិក្សា ដើម្បីបម្រើជាតិ
នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាលជាមួយ និស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំង ឆ្នាំសិក្សា ២០២៥-២០២៦ និងបានណែនាំ និស្សិតត្រូវខិតខំសិក្សារៀនសូត្រ ដោយនាំយកចំណេះជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសមកបម្រើដល់ប្រទេសជាតិ។

ពិធីនេះរៀបចំឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមវត្តមានចូលរួមពី លោកស្រី Marie Buscail ទីប្រឹក្សាទី១ នៃស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត និងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបប្រមាណ ៥០០នាក់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់និស្សិតអាហារូបករណ៍ និងនិស្សិតកំពុងសិក្សាក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន ខិតខំសិក្សាឱ្យស្មើនឹងតម្លៃនឹងកម្ពស់នៃឱកាសកាលានុវត្តភាពដែលក្មួយបានទទួល ដោយ៖ ១) នៅពេលយើងសិក្សា យើងនឹងទទួលបានចំណេះដឹង ដែលជាវិជ្ជាជីវៈមួយដែលល្អ ពិសេស និងមិនអាចខុស។ ហើយត្រូវចាំថាគ្រប់ឥរិយាបថរបស់យើង តំណាងឱ្យប្រទេសរបស់យើង ២) ត្រូវយកចំណេះជំនាញនេះ មកបម្រើសុខភាពប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរឡើង ៣) ត្រូវយល់ដឹងបានល្អ ត្រូវចេះសង្កេតក្នុងកម្មសិក្សា ដោយអនុវត្ត ជាអត្ថប្រយោជន៍មួយ ពាំនាំនូវនៅចំណេះជំនាញ និងបច្ចេកវិទ្យាទំនើប ទាំងផ្នែកបច្ចេកទេស របៀបនៃការរៀបចំចាត់ចែងធ្វើការងារ និងក្រមសីលធម៌ វិន័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើនិស្សិតជ័យលាភី និងនិស្សិតដែលកំពុងសិក្សាជំនាញសុខាភិបាលនេះ ដូចខាងក្រោម៖
១. ត្រូវខិតខំសិក្សាស្រូបយកចំណេះដឹង ដោយកុំនៅតែក្នុងជំនាញរបស់ខ្លួនតែមួយមុខ ដោយសម្លឹងធ្វើយ៉ាងណាឱ្យមានចក្ខុវិស័យទូលាយ ដើម្បីជំនះបញ្ហាប្រឈមពាក់ព័ន្ធ។
២. ត្រូវខិតខំសិក្សាដោយរំពឹងទុកថានឹងទទួលបានការចាប់អារម្មណ៍ល្អ ដោយសារការខិតខំរបស់និស្សិតពីគ្រូបង្រៀននិងភាគីបារាំង
៣. និស្សិតជ័យលាភ នឹងមានភាពមមារញឹកខ្លាំងក្នុងអំឡុងពេលសិក្សាដ៏ខ្លី ការសិក្សាបានច្រើន និងសិក្សាបន្ថែមចំណេះដឹងលើភាសា វប្បធម៌ និងការអនុវត្ត ជាពិសេសរក្សាបាននូវភាពទំនាក់ទំនងជាប្រចាំរហូតក្រោយពេលសិក្សាជាមួយគ្រូបង្ហាត់ផ្ទាល់។
៤. ត្រូវខិតខំប្រឹងប្រែងសិក្សា និងសូមរក្សាការចងចាំ និងមានអនុស្សាវរីយ៍ល្អ សម្រាប់ការបំពេញវិជ្ជាជីវៈរបស់ខ្លួន។
៥. ត្រូវខិតខំប្រឹងប្រែងសិក្សា ធ្វើយ៉ាងណាឱ្យពោរពេញដោយភាពជោគជ័យ ក្នុងអំឡុងពេលសិក្សារបស់ខ្លួន។
៦. សូមក្មួយៗ ក្តីរំពឹងលើសមត្ថភាព ខិតខំឱ្យស្មើនឹងតម្លៃ កម្ពស់នៃកាលានុវត្តភាពដោយរបស់និស្សិតនីមួយៗ ទទួលបានចំណេះដឹង ក្នុងជំនាញ ដោយយកចំណេះជំនាញនេះ មកបម្រើសុខភាពប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរឡើង។

ជាទីបញ្ចប់ ឯកឧត្ដមសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ និងកោតសរសើរសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំពង្រឹងគុណភាពបណ្តុះបណ្តាលនិស្សិត។ ឯកឧត្ដមសាស្រ្តាចារ្យបានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង ដែលបាន និងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ថ្លែងក្នុងឱកាសនោះ លោកស្រី Marie Buscail ទីប្រឹក្សាទី១ នៃស្ថានទូតបារាំង បានរំលេចកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ជាកិច្ចសហប្រតិបត្តិការបន្តមកតាំងពីយូរលង់ណាស់មកហើយ។ លោកស្រីបានកំណត់សំគាល់ប្រទេសកម្ពុជា គឺជាប្រទេសលេខរៀងទី១ ក្នុងពិភពលោកដែលបញ្ជូននិស្សិតវេជ្ជបណ្ឌិតឯកទេសច្រើនជាងគេ ទៅបន្តកម្មសិក្សានៅប្រទេសបារាំង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដំណើរការថ្នាក់បណ្តុះបណ្តាល វេជ្ជបណ្ឌិតឯកទេសសរុបចំនួន ២១ និងនៅឆ្នាំសិក្សា ២០២៤-២០២៥នេះ មាននិស្សិតកំពុងសិក្សាវេជ្ជបណ្ឌិតឯកទេស សរុបទាំង ២១ ឯកទេស មានចំនួន ៩៥០ នាក់។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២៤ តាមរយៈកិច្ចសហប្រតិបត្តិការជាយូរលង់ ជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបញ្ជូននិស្សិត ១ ១៦១ នាក់ ទៅបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។ ឆ្នាំ២០២៥នេះ មាននិស្សិត ថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបចំនួន ៨៤ នាក់ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសបារាំង៕





-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន3 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន6 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន6 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន6 days agoកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី