ព័ត៌មាន
រូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត” និង “លោក ជីវ តាក្វាន់” បង្ហាញទំនាក់ទំនង កម្ពុជា-ចិន ជាង ២០០០ឆ្នាំ
នៅវេលារសៀល ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន អញ្ជើញជាអធិបតីក្នុង “ពិធីសម្ពោធរូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ក្នុង ឱកាសអបអរសាទរគម្រប់ខួប ២ ឆ្នាំ នៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅខេត្តសៀមរាប និងជា សក្ខីភាព បង្ហាញពី ទំនាក់ទំនងការទូត កម្ពុជា-ចិន មានរយៈពេលជាង ២០០០ ឆ្នាំកន្លងមក។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោក Lu Qizhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ជាតំណាងឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Liu Minglin អគ្គនាយក ក្រុមហ៊ុនវិនិយោគខេត្តយុនណាន (Yunnan Investment Group), ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប, ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ក្រុមហ៊ុន, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន ប្រមាណជាង ២០០នាក់។
ឯកឧត្តមបណ្ឌិតរដ្ឋមន្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមានក្នុងពិធី និងបានធ្វើការកាត់ខ្សែបូសម្ពោធតម្លើងរូបសំណាក «ព្រះរាជគ្រូ ទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» នៅក្នុងអគារស្ថានីយ៍អ្នកដំណើរចេញ ដែលនេះជាស្នាដៃ និងជា សមិទ្ធផលថ្មីមួយទៀត សម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានឯកភាពដ៏ខ្ពង់ខ្ពស់ ក្នុងការដាក់ តាំងរូបសំណាកទាំងពីរដែលមានអត្ថន័យដ៏ធំធេង ជាសមិទ្ធផលដ៏ឧត្ដុង្គឧត្តម ជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍប្រកបដោយភាពអង់អាចស្វាហាប់របស់ សម្ដេច ក្នុងពេលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស។
ការតម្លើងរូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជាគំនិតផ្តួចផ្តើមរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបានទទួលកិច្ចសហការយ៉ាងជិតស្និតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ឯ.ក (AIAI) ដើម្បីអបអរសាទរគម្រប់ខួប ២ ឆ្នាំ នៃការដាក់ឱ្យដំណើការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងជាឱកាសដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា–ចិន ជាទំនាក់ទំនងវប្បធម៌យ៉ាងទូលំទូលាយ រវាងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ពីប្រវត្តិនៃការផ្លាស់ប្តូរគ្នានូវទំនាក់ទំនងវប្បធម៌ និងការទូតជាង ២០០០ឆ្នាំ កន្លងមក។
ការកំណត់ចម្លាក់ និងព័ត៌មានលម្អិតនានាអំពី «ព្រះរាជគ្រូទិវាករបណ្ឌិត» ត្រូវបានដកស្រង់ និងសម្រួល ចេញពីសៀវភៅ “កវីបណ្ឌិតសម័យអង្គរ៖ ប្រវត្តិ និងស្នាដៃ” ដែលនឹងធ្វើការបោះពុម្ពផ្សាយនាពេលឆាប់ៗខាងមុខ ជារបកគំហើញស្រាវជ្រាវ និងដឹកនាំដោយមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ «ព្រះរាជគ្រូទិវាករបណ្ឌិត ជា តួអង្គដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រនាសម័យអង្គរ មានចំណេះវិជ្ជ ខ្ពង់ខ្ពស់ ដោយបានបម្រើព្រះមហាក្សត្ររហូតដល់ ៥ ព្រះអង្គ ហើយចុងក្រោយ គឺក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (សូណ៌វម៌ទី២)។ នៅដើមសតវត្សទី១២ ក្នុងរាជ្យនោះ “ព្រះរាជគ្រូទិវាករបណ្ឌិត» បានផ្តួចផ្ដើមគំនិតក្នុងការសាងសង់ ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មឯកដ៏ស្កឹមស្កៃ និងល្បីល្បាញជុំវិញពិភពលោក។ ចំណែកលោក «ជីវ តាក្វាន់» ជាបេសកទូតចិន និងជាឥស្សរជនប្រវត្តិសាស្ត្រ ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងសម័យអង្គរ (ពីឆ្នាំ ១២៩៦ – ឆ្នាំ១២៩៧)។ លោក «ជីវ តាក្វាន់» ជាជនបរទេសម្នាក់ដែលបានឃើញប្រាសាទអង្គរវត្តជាលើកដំបូង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសរសេររៀបរាប់លម្អិតអំពីកំណត់ត្រា “ប្រពៃណីនៃអ្នកស្រុកចេនឡា» ជាឯកសារដ៏សំខាន់ ក្នុងការសិក្សាអំពីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
រូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជានិមិត្តរូបនៃស្ពានសាមគ្គីសហ ប្រតិបត្តិការសំខាន់មួយ សម្រាប់ការតភ្ជាប់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។ យើង ក៏រំពឹងទុកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នឹងបន្តមានកំណើនជើងហោះហើរ អ្នកដំណើរ និង ក្រុមហ៊ុនអាកាសចរណ៍ កើនឡើងជាលំដាប់នាពេលខាងមុខ៕









-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង