ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមព្រហ្មទណ្ឌ ករណី ជនជាប់ចោទ ឈ្មោះ ហ៊ុន ហេង
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ “ភ” ចុះថ្ងៃទី ១៤-១០-២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៦១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះ ត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជម្រាបមក ឯកឧត្តម ច្រឹង ខៅ្ម ព្រះរាជអាជា្ញ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាម កម្មវត្ថុ៖ ការធ្វើអធិបញ្ញាឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ចំពោះសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ ”ភ” ចុះថ្ងៃទី ១៤-១០-២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ។
យោង ៖ មាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
តបតាមកម្មវត្ថុ និងយោងខាងលើ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជម្រាប ឯកឧត្តម ព្រះរាជអាជា្ញ ជ្រាបថា កាលពីថ្ងៃទី ១៥-០៥-២០២៥ ស្ថិតនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ, ឈ្មោះ ហ៊ុន ហេង ភេទប្រុស បានបើករថយន្តមួយគ្រឿងម៉ាក Lexus RX4ooh ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AQ-២១៨៨ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយបានបុកពីក្រោយយានយន្ត ចំនួន ៥គ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១នាក់ និងរងរបួសធ្ងន់និងស្រាលមួយចំនួន ព្រមទាំង បង្កឱ្យមានការខូចខាតដល់យានយន្ត និងទ្រព្យសម្បត្តិមួយចំនួនផងដែរ។ ចំពោះសំណុំរឿងនេះ, សាលាដំបូង រាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសឈ្មោះ ហ៊ុន ហេង ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ តែទោសនេះអនុវត្តក្នុង ពន្ធនាគារ ១ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ តាមសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ “ភ” ចុះថ្ងៃទី ១៤-១០-២០២៥។
ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា អង្គហេតុខាងលើមានមនុស្សស្លាប់ និងរងរបួសច្រើននាក់ ព្រមទាំងយានយន្ត និងទ្រព្យសម្បត្តិជាច្រើនរងការខូចខាត ដែលបានបង្កឱ្យមានភាពវឹកវរដល់សណ្ដាប់ធ្នាប់សាធារណៈ។
អាស្រ័យហេតុនេះ, យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌ សូមចេញអធិបញ្ញាឱ្យ ឯកឧត្តម ធ្វើបណ្ដឹងឧទ្ធរណ៍ចំពោះសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ “ភ” ចុះថ្ងៃទី ១៤-១០-២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញខាងលើ ស្របតាមនីតិវីធីជាធរមាន ដើម្បីធានាដល់ការពង្រឹងការអនុវត្តច្បាប់នៅព្រះរាជាណាចក្រកម្ពុជា៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព