ព័ត៌មាន
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ទទួលបានគ្រឿងឥស្សរិយយស Order of Valour -Gallant Commander ពីព្រះមហាក្សត្រម៉ាឡេស៊ី
នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានអញ្ជើញចូលរួមព្រះរាជពិធីបំពាក់គ្រឿងឥស្សរិយយស នៅព្រះបរមរាជវាំង ទីក្រុងកូឡាឡាំពួរ ក្រោមព្រះរាជាធិបតីភាព ព្រះចៅSultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី និងព្រះអគ្គមហេសី។
ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៩២ ថ្ងៃកំណើតកងទ័ពម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស Order of Valour – Gallant Commander ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ Agus Subiyanto អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌូណេស៊ី , ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ខ.ភ.ម , ឯកឧត្តម នាយឧត្តមសេនីយ៍ Mohamad Tonny Harjono មេបញ្ជាការកងទ័ពអាកាសជាតិឥណ្ឌូណេស៊ី និង ឯកឧត្តម ឧត្តមសេនីយ៍ទោ Kelvin Fan Sui Siong មេបញ្ជាការកងទ័ពអាកាសសិង្ហបុរី៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព