ព័ត៌មាន
កម្មវិធីជជែកលើវិថីទេសចរណ៍ នឹងមានសកម្មភាពសំខាន់ៗ នាចុងសប្ដាហ៍នេះ
កម្មវិធីជជែកលើវិថីទេសចរណ៍ ក្រោមប្រធានបទ “សិល្បៈជាជ្រុងមួយនៃទេសចរណ៍” និង “ទេសចរណ៍សម័យបច្ចេកវិទ្យា” កម្មវិធី នឹងប្រារព្ធ នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទី ដល់ម៉ោង ២០:០០នាទី នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ។
សកម្មភាពសំខាន់ៗ កម្មវិធីជជែកលើវិថីទេសចរណ៍ រួមមាន៖
– ការសម្តែងទស្សនីយភាពសិល្បៈដោយក្រុមតន្ត្រីយុវជនអង្គរ Angkor Youth Orchestra
– កិច្ចពិភាក្សាជាមួយវាគ្មិនកិត្តិយស អំពីបទពិសោធន៍ចំពោះវិស័យទេសចរណ៍
– ការច្រៀងចម្រៀងជាតិលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ
កម្មវិធីជជែកលើវិថីទេសចរណ៍ ត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណង ចូលរួមយុទ្ធនាការជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាក្នុងរដូវកាលគ្រប់រដូវកាល ក៏ដូចជារដូវកាលបៃតង ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងបានទូលំទូលាយ។ លើកពីនេះ ចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យចេះសេ្នហាជាតិ ស្រឡាញ់មាតុភូមិ អភិរក្សអភិវឌ្ឍសិល្បៈវប្បធម៌ សម្បត្តិធម្មជាតិ ជាពិសេសលើកកម្ពស់កិត្យានុភាពជាតិ និងបង្ហាញទៅកាន់ពិភពលោកថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព (Cambodia Safe) ផ្ដល់នូវភាពកក់ក្ដៅ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព