ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់កម្ពុជាបញ្ជាក់ក្នុងកិច្ចប្រជុំ 19th NAM នៅប្រទេសអ៊ូហ្កង់ដាថា កម្ពុជាជានិច្ចជាកាលតែងតែឈរលើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
តាមការចាត់តាំងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ និងគណប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Ministerial Meeting) ក្រោមមូលបទ “ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពសកលរួមគ្នា” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ដល់ ១៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្កង់ដា។
ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋលេខាធិការ បានធ្វើសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីជំហរឥតងាករេរបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍មូលដ្ឋាននៃ NAM រួមមាន ការគោរពចំពោះអធិបតេយ្យ បូរណភាពដែនដី និងការដោះស្រាយវិវាទដោយសន្តិវិធី។
អំពីជម្លោះព្រំដែនកម្ពុជា–ថៃ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំថា កម្ពុជាជានិច្ចជាកាលតែងតែឈរលើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ អ្វីដែលកម្ពុជាកំពុងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ សមធម៌ និងស្របតាមមូលដ្ឋានច្បាប់ ដែលអាចធានាសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព