ព័ត៌មាន
ពលរដ្ឋបង្ហាញការអបអរសាទរព្រលានយន្តហោះថ្មី ខណៈពិធីសម្ពោធជាផ្លូវការនឹងប្រព្រឹត្តទៅនាដើមសប្តាហ៍ខាងមុខ
តាមការកំណត់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ជាមួយនេះ ប្រជាពលរដ្ឋបានសម្តែងការអបអរសាទរ និងជូនពរព្រលានថ្មីនេះឱ្យទទួលបានជោគជ័យ។
អ្នកស្រី សុខុម ស្រីល័ក្ខណ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងកំពុងរង់ចាំហោះហើរជាមួយក្រុមគ្រួសារទៅទេសចរណ៍នៅក្រៅប្រទេស បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៧ ខែតុលានេះថា ចាប់តាំងពីព្រលានថ្មីដាក់ឱ្យដំណើរការរយៈពេលជាងមួយខែមកនេះ គឺជាលើកទីមួយហើយ ដែលអ្នកស្រីបានមកដោយផ្ទាល់ និងមើលឃើញថា ពិតជាមានមោទនភាពជាខ្លាំងដែលខ្មែរអាចធ្វើបាន ពីព្រោះមិននឹកស្មានថា ប្រទេសកម្ពុជាអាចកសាងសមិទ្ធផលដ៏ធំ និងអស្ចារ្យបែបនេះ ដែលមិនចាញ់ ប្រទេសផ្សេងឡើយ ខណៈមកដល់ពេលនេះអ្នកស្រីបានទេសចរណ៍នៅក្រៅប្រទេសបានចំនួន ២៥ប្រទេសឯណោះ។
កំពុងរង់ចាំការហោះហើរទៅទិសដៅផ្សេងៗគ្នានេះដែរ ក្រុមប្រជាពលរដ្ឋ បានលើកឡើងដោយទឹកមុខសប្បាយរីករាយថា វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងប្រកបដោយរចនាបទជាខ្មែរច្រើន និងមានភាពទាក់ទាញជាខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។
ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងស្រដៀងគ្នាទៀតថា ព្រលានថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀតដែលបានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសកម្មភាពដើម្បីមានភាពរីកចម្រើននៅក្នុងយុគសម័យសម្តេចតេជោ និងសម្តេចធិបតី។
សូមបញ្ជាក់បន្ថែមថា អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើការងារសាងសង់ព្រលានថ្មីមួយនេះ។ អាកាសយានដ្ឋានថ្មីនេះលំដាប់ 4F មានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ ជាពិសេស អាចទទួលអ្នកដំណើរឆ្លងកាត់បាន១៣លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី១ ពីឆ្នាំ២០២៥-២០៣០ និងកើនដល់ ៣០លាននាក់ នៅដំណាក់កាលពីទី២ ពីឆ្នាំ២០៣0-២០៥០៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព