ព័ត៌មាន
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) មានក្តីរំពឹងខ្ពស់ នៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នឹងមានកំណើនកាន់តែខ្លាំងក្លា ជាពិសេសទំនិញអាម៉េរិក នឹងហូរចូលមកទីផ្សារកម្ពុជាកាន់តែច្រើន បន្ទាប់ពីការទម្លាក់អត្រាពន្ធនាំចូល សូន្យ (០%) គាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នេះថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេនៃប្រទេសទាំងពីរ បាននិងកំពុង បន្តកំណើនកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាម៉េរិក។ ចំណែកការនាំចូលវិញ មកដល់ បច្ចុប្បន្ន ក៏មានការកើនឡើងជាបន្តបន្ទាប់ តែស្ថិតនៅក្នុងកម្រិតទាបមិនទាន់សមតុល្យនិងគ្នានៅឡើយ។
ជុំវិញការនាំចូលនេះ លោកមានសុទិដ្ឋិនិយមខ្ពស់ នឹងរំពឹងថា នៅក្នុងរយៈពេលខាងមុខ ការនាំចូលទំនិញពីអាម៉េរិក នឹងបន្ត កើនឡើងកាន់តែខ្លាំងក្លា ខណៈដែលកម្ពុជាបានទម្លាក់អត្រាពន្ធនាំចូល ០% (សូន្យភាគរយ) នៅលើប្រភេទមុខទំនិញជាច្រើន ដែល ប្រការទាំងនេះនឹងគាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ គាំទ្រដល់ការហូរចូលទំនិញពីអាម៉េរិក ស្របពេលប្រជាជនកម្ពុជាមាន ជីវភាពកាន់តែធូរធារ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់លានដុល្លារអាម៉េរិក ដោយកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូល មានទឹកប្រាក់សរុបជិត ២៤ ពាន់លានដុល្លារ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិកវិញ ឃើញថា នៅក្នុងរយៈ ពេល ៩ ខែនេះដែរ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជាង ៩ ៥៦០ លានដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ពោលគឺទីផ្សារមួយនេះបានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព