ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី នឹងដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ទៅទទួលពានរង្វាន់ អាស៊ាន ASEAN Prize នៅម៉ាឡេស៊ី នាថ្ងៃទី២៥តុលាខាងមុខនេះ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ស.ស.យ.ក. នៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទទួលរង្វាន់អាស៊ាន ASEAN Prize នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានសរសេរថា «ពានរង្វាន់មួយនេះ គឺសម្រាប់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា» ។ តាងនាមឱ្យក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទៅទទួលនូវ ពានរង្វាន់ អាស៊ាន ASEAN Prize នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។»

ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងបន្តថា ពានរង្វាន់ Asean Prize នេះ គឺជាសក្ខីកម្មនៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា របស់ ស.ស.យ.ក គ្រប់រូបៗ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាក្រោម ទិសស្លោក ”យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ”។ លើសពីនេះថែមទៀត ពានរង្វាន់នេះ គឺជាការបង្ហាញពីសង្គមកម្ពុជាមួយដែលតែងតែរួបរួមគ្នា និងមានវត្តមានគ្រប់ទិសទីមិនថាក្នុងកាលៈទេសៈបែបណានៅតែបន្ដជួយ ដើម្បីប្រជាជនកម្ពុជាក្នុងស្មារតីខ្មែរតែមួយរួមគ្នាជាធ្លុងមួយ។
សូមជម្រាបជូនថា គណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ឆ្នាំ២០២៥ នេះ។ ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក. ក្នុងការចូលរួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព