ព័ត៌មាន
ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-កូរ៉េ ជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា និងពលរដ្ឋប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-កូរ៉េ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM BYUNGJOO សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារពិសេស ស្តីពីការការពារប្រជាជនកូរ៉េនៅក្រៅប្រទេសរបស់គណបក្សប្រជាធិបតេយ្យកូរ៉េ នៅវិមានរដ្ឋសភា។
លោកជំទាវ ឡោក ខេង បានមានប្រសាសន៍លើក ឡើងថាទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ។
លោកជំទាវក៏បានចូលរួមអបអរ សាទរដល់ប្រទេសកូរ៉េដែលបានស្តារស្ថានការណ៍នយោបាយឡើងវិញក្រោយពីមានបញ្ហាមួយរយៈកន្លង មកនេះ ជាពិសេសនិងបន្តការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ហើយភាគីកូរ៉េកន្លងមកក៏បានផ្តល់ជាជំនួយតាមរយៈអង្គការកយកា (KOIKA) ក្នុងការកសាងមជ្ឈមណ្ឌលសម្ភពនៅខេត្តសៀមរាប។
ឯកឧត្តម KIM BYUNGJOO បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកជំទាវ ឡោក ខេង ក៏ដូចជាឯកឧត្តមលោកជំទាវជាសមាជិក សមាជិការដ្ឋសភា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយក្នុងដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូសមាជិករដ្ឋសភា នៃសាធារណរដ្ឋកូរ៉េគឺដើម្បីបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាង រដ្ឋសភាប្រទេសទំាងពីរ និងពលរដ្ឋប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើង ក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទំាងសងខាង៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព