ព័ត៌មាន
រដ្ឋមន្ត្រីអាស៊ាន បើកប្រជុំចំនួន៣ ស្ដីពី ការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងដៃគូអភិវឌ្ឍន៍អាស៊ាន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នាថ្ងៃទី ១៦ តុលា ២០២៥ បានដឹកនាំកិច្ចប្រជុំដ៏មានន័យ រវាងថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងដៃគូអភិវឌ្ឍន៍អាស៊ាន ចំនួន៣។
កិច្ចប្រជុំនោះរួមមានដូចខាងក្រោម៖
– កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកចិន លើកទី៥
– កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកជប៉ុន លើកទី៥
– កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកកូរ៉េ លើកទី៤
បន្ថែមលើនេះ ឯកឧត្តមបានផ្ទេរភាពជាប្រធាន ទៅកាន់ឯកឧត្ដមឧត្តមសេនីយ៍ត្រី ស៊ូហារយ៉ានតូ (H.E. LIEUTENANT GENERAL SUHARYANTO,S.SOS.,M.M) ប្រធានអាជ្ញាធរជាតិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលនឹងទទួលតំណែងបន្តជា ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព