ព័ត៌មាន
ក្រសួងសុខាភិបាល ពិនិត្យមើលសមិទ្ធិផល នៃការបង្កើតប្រព័ន្ធកំណត់ត្រាទិន្នន័យវេជ្ជសាស្ត្រអេឡិចត្រូនិក សម្រាប់ជំងឺមិនឆ្លង
នារសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំពិនិត្យមើលសមិទ្ធិផល នៃការរៀបចំបង្កើតប្រព័ន្ធកំណត់ត្រាទិន្នន័យវេជ្ជសាស្ត្រអេឡិចត្រូនិក សម្រាប់ជំងឺមិនឆ្លង (NCD EMR) ។
គោលបំណង នៃកិច្ចប្រជុំ៖
– ឈ្វេងយល់លម្អិតពីលំហូរ នៃការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាទិន្នន័យវេជ្ជសាស្ត្រអេឡិចត្រូនិក សម្រាប់ជំងឺមិនឆ្លង (NCD EMR) ពីដើមរហូតដល់ចប់ ដែលបង្ហាញដោយក្រុមហ៊ុន ទទួលអនុវត្តការងារ។
– ផ្តល់ធាតុចូលបន្ថែម ដើម្បីឱ្យប្រព័ន្ធកាន់តែមានភាពល្អប្រសើរឡើង និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលអាចសម្រួលបន្ទុកការងាររបស់អ្នកប្រើប្រាស់នៅតាមមូលដ្ឋានសុខាភិបាល និងអាចបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ជារួមលទ្ធផលអង្គកិច្ចប្រជុំគឺ៖ ប្រព័ន្ធ NCD EMR ដែលបានបង្ហាញដោយក្រុមហ៊ុន ជាប្រព័ន្ធមួយល្អ មានភាពងាយស្រួលក្នុងការប្រើប្រាស់ មិនមានភាពស្មុគស្មាញច្រើន ងាយឈ្វេងយល់ មានទាំងភាសាខ្មែរ និងភាសាអង់គ្លេស មានប្រព័ន្ធគ្រប់គ្រងរបាយការណ៍សមស្រប និងមានលទ្ធភាពអាចធ្វើតំណភ្ជាប់ជាមួយប្រព័ន្ធសុខាភិបាលផ្សេងៗ ដែលអាចជួយសម្រួលបន្ទុកការងារដល់មន្ត្រីសុខាភិបាលបានគ្រប់កម្រិត ចាប់ពីកម្រិតមណ្ឌលសុខភាព ស្រុកប្រតិបត្តិ មន្ទីរសុខាភិបាល រហូតដល់កម្រិតថ្នាក់ជាតិ ដោយប្រព័ន្ធអាចជួយពន្លឿនការអនុវត្តការងារបានឆាប់រហ័ស និងមានគុណភាព ដែលជាផ្នែកមួយសំខាន់ក្នុងការជំរុញការផ្តល់សេវាពិនិត្យស្រាវជ្រាវ និងព្យាបាលជំងឺមិនឆ្លង (NCDs Screening and Treatment) រួមមាន ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន ឱ្យកាន់តែប្រសើរ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺ លោក លោកស្រី តំណាងនាយកដ្ឋានការពារសុខភាព នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានសុខាភិបាលឌីជីថល នាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ និងតំណាងអង្គភាពលទ្ធកម្ម នៃក្រសួងសុខាភិបាល លោក លោកស្រី តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ តំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងក្រុមហ៊ុន UDAYA Technology និងដៃគូអភិវឌ្ឍន៍រួមមាន៖ World Bank, GFF, DFAT, KOICA, KfW ៕







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ