ព័ត៌មាន
មហោស្រពភាពយន្តខ្លីចតុមុខ គឺជាវេទិការជំរុញលើកទឹកចិត្តនិងបង្កើនថាមពលដល់យុវជនដើម្បីអភិវឌ្ឍគំនិត
ភ្នំពេញ ៖ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអៈអាងថា មហោស្រពភាពយន្តខ្លីចតុមុខ គឺជាវេទិការមួយដ៏មានសារៈសំខាន់ និងចាំបាច់បំផុតក្នុង ការជំរុញលើកទឹកចិត្តនិងបង្កើនថាមពលដល់យុវជនដើម្បីអភិវឌ្ឍគំនិត ចែករំលែកផ្សព្វផ្សាយនូវព័ត៌មាន ត្រឹមត្រូវដែលពួកគេបានរៀបចំយកមកបង្ហាញតាមរយៈអេក្រង់ ឬផ្ទាំងសំពត់ ស ហើយគឺជាជំហ៊ានដំបូង ដែលនាំពួកគេឱ្យក្លាយជាផលិតករភាពយន្ត។
ការថ្លែងរបស់ឯកឧត្តម ឯក ប៊ុនថា យ៉ាងដូច្នេះក្នុងពិធីបើកមហោស្រពភាពយន្តខ្នាតខ្លីចតុម្មុខជំនាន់ទី១៤ ឆ្នាំ២០២៥, នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្តថា ក្នុងនាមជាស្ថាប័នសាធារណះទទួលបន្ទុកគ្រប់គ្រង និងអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំតាក់តែងបទដ្ឋានគតិយុត្ត គោលនយោបាយ និងកសាងផែនការយុទ្ធសាស្ត្រនានា សំដៅរួមចំណែកប្រើប្រាស់សក្តានុពលវប្បធម៌ជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាក់ស្តែងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា និយាយជារួម និងនិយាយដោយឡែក គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងអនុវត្តយ៉ាងម៉ត់ចត់នូវយុទ្ធសាស្ត្រក្នុងការជំរុញព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជាដែនដីស្វាគមន៍ក្រុមថតភាពយន្តជាតិ និងបរទេស និងបានដាក់ឱ្យអនុវត្តនូវបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងឧស្សាហកម្មភាពយន្តក្នុងគោលដៅជំរុញនិងលើកទឹកចិត្ត និងសម្របសម្រួល ដល់ការបង្កើតស្នាដៃភាពយន្តថ្មីៗដើម្បីរួមចំណែកថែរក្សា ការពារ លើកតម្កើង និងអភិវឌ្ឍវប្បធម៌ជាតិ។
ឯកឧត្តម ឯក ប៊ុនថា សូមសម្តែងនូវការគាំទ្រចំពោះការរៀបចំមហោស្រព ភាពយន្តខ្នាតខ្លីចតុមុខនេះនិងសូមលើកទឹកចិត្តបន្ថែមទៀត ដល់ផលិតករវ័យក្មេងទាំងអស់បន្តការខិតខំ ប្រឹងប្រែងសិក្សាស្រាវជ្រាវបណ្តុះនូវ ការយល់ដឹងអំពីឥទ្ធិពលនិងតម្លៃពិតនៃសិល្បៈភាពយន្ត ហើយរួមគ្នា ខិតខំបង្កើតស្នាដៃថ្មីៗទាំងបរិមាណ និងគុណភាព ដើម្បីក្លាយជាអ្នកបន្តវេន និងធានានូវនិរន្តរភាពនៃ ការរីកចំរើនវិស័យភាពយន្តកម្ពុជា អាចទប់ស្កាត់លំហូរ ឥតឈប់ឈរនៃវប្បធម៌អវិជ្ជមានពីបរទេស។
ជាមួយគ្នានោះដែរ លោក ស៊ុ ស៊ីថែន ប្រធានគណៈកម្មការរៀបចំមហោស្រពភាពយន្តខ្នាតខ្លីចតុម្មុខជំនាន់ទី១៤ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ឆ្នាំ២០២៥នេះ មហោស្រពបានទទួលភាពយន្តខ្នាតខ្លីពីក្នុង និងក្រៅប្រទេសចំនួន១៩៦ចំណងជើង ដែលបានដាក់ពាក្យចូលរួម ហើយមហោស្រពបានសម្រេចជ្រើសរើសភាពយន្តខ្នាតខ្លី សរុប៧៧ចំណងជើង សម្រាប់ការចាក់បញ្ចាំង។ សម្រាប់ភាពយន្តប្រកួតប្រជែង មានស្នាដៃចំនួន៤១ចំណងជើង ដោយក្នុងនោះភាពយន្តផលិតដោយយុវផលិតករក្នុងស្រុក មានចំនួន ២០ចំណងជើង និងភាពយន្តផលិតដោយបរទេសចំនួន២១ចំណងជើង។ ចំនួននេះ គឺជាការវិវត្តន៍ថ្មីមួយទៀតសម្រាប់ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ដែលមានផលិតករជាច្រើនចាប់អារម្មណ៍ និងបានយកស្នាដៃ ភាពយន្តរបស់ពួកគេចូលរួមក្នុងមហោស្រព ហើយការចូលរួមនេះគឺជាកាលានុវត្តភាពថ្មីមួយសម្រាប់ យុវផលិតករភាពយន្តកម្ពុជា ដើម្បីសិក្សារៀនសូត្រពីគំរូល្អៗ ក្នុងការអភិវឌ្ឍស្នាដៃភាពយន្តរបស់ខ្លួន ទៅថ្ងៃអនាគត៕
អត្ថបទ រដ្ឋា








-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន3 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន6 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន6 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន6 days agoកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី