ព័ត៌មាន
សម្ដេចម៉ែន សំអន៖ រាជរដ្ឋាភិបាលរក្សាបានល្អលើកំណើតសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី
(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង បានថ្លែងថាទាក់ទងទៅនិងស្ថានភាព សន្តិសុខ និងសេដ្ឋកិច្ច សម្តេចបានបញ្ជាក់ថា បើទោះជាប្រទេសថៃបង្កភាពអសកម្មមកលើកម្ពុជា គ្រប់សកម្មភាព គិតរហូតមកដល់បច្ចុប្បន្ន ក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រក្សាបាន នូវបូរណភាពទឹកដី នៅគ្រប់តំបន់ ដែលថៃចូលទន្ទ្រានឈ្លានពាន ក្នុងនោះរាជរដ្ឋាភិបាលរក្សាបានល្អលើកំណើតសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី ។
ការថ្លែងលើកឡើងរបស់សម្ដេចម៉ែន សំអន បែបនេះបានធ្វើឡើង ក្នុងឱកាសសម្ដេចអញ្ជើញកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្ត ប្រចាំខែកញ្ញា និងទិសដៅភារកិច្ចសំខាន់ៗប្រចាំខែតុលា របាយការណ៍ប្រចាំ ៩ខែ និងទិសដៅសម្រាប់អនុវត្តបន្តនៅត្រីទី៤ឆ្នាំ២០២៥។
ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្វាយរៀង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយខេត្តប្រមាណជាង១០០នាក់ផងដែរ។
សម្ដេចបានបញ្ជាក់ថា រោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗ ដែលកើតមាននៅតាមមូលដ្ឋាន គឺជាសមិទ្ធផល ដែលក៏កើតឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដូច្នេះ មន្ត្រីបក្សគ្រប់ឋានានុក្រមត្រូវចូលរួមអប់រំកម្មករ កម្មការិនី ឲ្យយល់ពីសារ:ប្រយោជន៍ នៃរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សាការពារសមិទ្ធផលទាំងនោះឲ្យបានគង់វង្ស ដើម្បីទាញយកផលប្រយោជន៍ ពីរោងចក្រ សហគ្រាសនិងគ្រឹះស្ថានទាំងនោះមកបម្រើជីវភាពនិងអភិវឌ្ឍន៍គ្រួសារ ខណៈដែលខេត្តស្វាយរៀង យើងមានក្រុមហ៊ុនចូលមកវិនិយោគ បង្កើតការងារជូនពលរដ្ឋក្នុងខេត្តនិងខេត្តជិតៗជារាប់ពាន់កន្លែង។
សម្តេចបានណែនាំដល់ មន្ត្រីក្រុមការងារចុះជួយស្រុក ក្រុង ត្រូវធ្វើការអប់រំសតិអារម្មណ៍ ប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព និងថែរក្សាសមិទ្ធផលនានាដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។
សម្តេចក៏បានជំរុញដល់រដ្ឋបាលមូលដ្ឋាន សហការជាមួយក្រុមការងារចុះជួយស្រុក ឃុំ បន្តចុះចលនាពលរដ្ឋ ពិសេសពលករ ដែលមកពីថៃ ឲ្យពួកគាត់ទៅទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពីវិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោហ៊ុន សែន ស្វាយរៀង ដើម្បីទទួលបានចំណេះដឹងយកទៅរកការងារធ្វើ ស្រូបកំម្រៃពលកម្ម ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឃន៏សង្គមជាតិ ។
ទន្ទឹមនិងនោះដែរ សម្តេចអនុប្រធានគណបក្ស ក៏បានថ្លែងនូវការកោតសសើរ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ដែលកន្លងមកបានដឹកនាំអនុវត្តគោលនយោបាយគណបក្ស ក្នុងកិច្ចការ ការពារ និងការងារអភិវឌ្ឍន៏មូលដ្ឋានបានល្អ ធ្វើអោយពលរដ្ឋ និងក្រុមអ្នកវិនិយោគ មានជំនឿមកលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត គ្រប់កាលៈទេសៈផងែរ៕













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព