ព័ត៌មាន
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ, ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់យកទៅឃុំ ក៏នឹងត្រូវដោះលែងមកវិញផងដែរ។
កងទាហានកម្ពុជាចំនួន ១៨ នាក់ដែលថៃបានចាប់យកទៅនៅក្រោយបទឈប់បាញ់ជាធរមាននោះ នឹងត្រូវដោះលែងមកវិញនៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្ដមបញ្ជាក់បន្ថែមថា ដំណឹងស្ដីពីការដោះលែងទាហានកម្ពុជាទាំង ១៨ នាក់នេះ គឺបន្ទាប់ពីកម្ពុជា និងថៃបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាដោ យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅចុងខែតុលានេះ ដោយមានឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិ បតីអាម៉េរិក និងឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានអញ្ជើញធ្វើជាសាក្សីផងដែរ។
កម្ពុជា-ថៃបានមានសង្គ្រាមព្រំដែនជាមួយគ្នារយៈពេលប្រាំថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្ក ដា ឆ្នាំ២០២៥។ នៅក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង ១២ យប់នៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កងយោធាថៃ បានមកព័ទ្ធចាប់ទាហានកម្ពុជា យកទៅឃុំខ្លួនតាំងពីថ្ងៃនោះមក។
កម្ពុជា-ថៃ បានប្រឹងប្រែងចរចា ដើម្បីធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពឡើងវិញ តាមរយៈការសម្របសម្រួលពីអាម៉េរិក, ចិន និងប្រទេសនានាជាច្រើនទៀតតាំងពីពេលនោះមក។ ការចរចានេះសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាដោយនាយ ករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅចុងខែតុលានេះ ដោយមានវត្តមានប្រធានាធិបតីអាម៉េរិក និងឯកឧត្ដមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានអញ្ជើញធ្វើជាសាក្សីផងដែរ៕
ដោយ៖ គង់ ឌិន

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព