ព័ត៌មាន
យុវជនកាន់តែច្រើនងាកមកចាប់អារម្មណ៍ចុះឈ្មោះរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈតម្រូវការទីផ្សារការងារខ្ពស់
ភ្នំពេញ ៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះឃើញមានយុវជនមកសួរនាំ និងចុះឈ្មោះរៀនជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយសារតម្រូវការទីផ្សារការងារមានច្រើនទាំងពេលបច្ចុប្បន្ននិងអនាគត ជាពិសេស ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្ស។
ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៨ តុលា ឆ្នាំ២០២៥នេះថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តម បានលើកឡើងដោយរម្លឹកថា ក្រៅពីការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីចុងឆ្នាំ២០២៣មក គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេស បាននឹងកំពុងបន្តបេសកកម្មរបស់ខ្លួនលើការបណ្តុះបណ្តាលយុវជនជាច្រើននាក់ផងដែរ ក្នុងនោះមានយុវជនជាច្រើនបានបញ្ចប់ការសិក្សាជាបន្តបន្ទាប់ រួចបន្តចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនឯកជន និងទទួលបានការងារធ្វើស្របតាមជំនាញដែលខ្លួនបានរៀន ដោយទទួលបានប្រាក់ចំណូលសមរម្យ។
ឯកឧត្តមអគ្គនាយករង ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធ សូមជួយជំរុញកូនចៅ ឬយុវជន ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ ឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់កម្រិតសិក្សា នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងរាជធានី-ខេត្ត លើមុខជំនាញសំខាន់ៗជាច្រើន ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ផងដែរ៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព