ព័ត៌មាន
តំណាងរាស្ត្រ៖មានតែចំណេះវិជ្ជាមួយគត់អាចជួយស្រោចស្រង់កសាងប្រទេស ឱ្យគង់វង្សរុងរឿងតជំនាន់
អ្នកតំណាងរាស្ត្រ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថាមានតែចំណេះវិជ្ជាមួយមុខគត់ ដែលអាចជួយស្រោចស្រង់ កសាងប្រទេសជាតិមានតុភូមិ ឲ្យនៅស្ថិតស្ថេរ គង់វង្ស និងរុងរឿងតជំនាន់។ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សពូកែឲ្យខិតខំបន្ត ចំណែកសិស្សមិនសូវពូកែ សូមកុំទាន់អស់សង្ឃឹម ត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងខិតខំបង្កើនបំណិតជីវិតឲ្យកាន់តែប្រសើរ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្តកំពត និងផ្តល់រង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A ទាំង ៨៩ នាក់ ដែលបានរៀបចំធ្វើនៅបរិវេណពហុកីឡដ្ឋានខេត្ត នៅព្រឹកថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាខេត្តកំពត បានលើកឡើងថា នៅក្នុងសម័យកាលណាក៏ដោយ ការសិក្សាអប់រំ បង្កើតធនធានមនុស្ស ជាការងារសំខាន់បំផុតសម្រាប់ប្រទេសជាតិមួយ ព្រោះមានតែចំណេះវិជ្ជាទេ ដែលអាចជួយស្រោចស្រង់ កសាងប្រទេសឲ្យគង់វង្សរុងរឿងបាន។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ដែរថា ការងារអប់រំជាកិច្ចការងារមួយសំខាន់មិនអាចខ្វះបាន ហើយអនាគតកម្ពុជា គឺត្រូវពឹងលើវិស័យអប់រំនេះ។ លោកបានលើកទឹកចិត្ត ដល់យុវជន និងសិស្សានុសិស្ស ពិសេសអ្នករៀនមិនសូវពូកែ សូមកុំអាលអស់សង្ឃឹម ត្រូវបន្តប្រឹងប្រែងរៀនសូត្រជាប្រចាំ និងអភិវឌ្ឍសមត្ថភាពជានិច្ច ទាំងជំនាញនៅក្នុងសាលា និងចំណេះដឹង បំណិតជីវិតនៅក្នុងសង្គម ដើម្បីចូលរួមកសាងស្រុកទេស ឲ្យរីកចម្រើន គង់វង្សតជំនាន់រហូតទៅ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រសាសន៍ឲ្យដឹងដែរថា សម្រាប់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៨ សីហា ឆ្នាំ២០២៥ ខេត្តកំពតមានសិស្សប្រឡងជាប់សរុប ចំនួន ៤.៦៩៨នាក់ ស្រី ២.៧២៥នាក់ ស្នើ ៩០.៨៥% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ៨៩នាក់ កើនឡើងជាងឆ្នាំមុន ១១នាក់(និទ្ទេសAទទួលបានម៉ូតូ ១គ្រឿង ថវិកា ៤០ម៉ឺនរៀល និងឱកាសទទួលបានកញ្ចប់អាហាររូបករណ៍នៅថ្នាក់ឧត្តមសិក្សា)៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព