ព័ត៌មាន
ប្រមុខការពារជាតិសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ដដល់សិស្សនិទ្ទេស A នៅខេត្តសៀមរាប
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ដដល់ សិស្សប្រឡងជាប់និទ្ទេសAនិងB ខេត្តសៀមរាប។ពិធីសំណេះ សំណាលនេះ ធ្វើឡើង នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប នាថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៥នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀសីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍អបអរចំពោះសិស្សានុសិស្សខេត្តសៀមរាប ដែលបានប្រឡងទទួលបាននិទ្ទេស A ទាំង ២៤៧នាក់ និងនិទ្ទេសB៧៥៨នាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន និងការចូលរួមអប់រំរបស់មាតាបិតា អាណាព្យាបាលកូនរបស់ខ្លួន ធ្វើឲ្យទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
ឯកឧត្តម បានបញ្ជាក់ថា លទ្ធផលរបស់ក្មួយៗពេលនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗ និងការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង តួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និង ផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់ក្មួយៗ ជាសំខាន់មាតាបិតា និងអាណាព្យាបាល ដើម្បីជួយឲ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។
ឯកឧត្តមឧត្ដមលើកឡើងថា ប្រជាពលរដ្ឋប្រកបរបរអាជីវកម្មដែលជាជនជាតិថៃនៅក្នុងខេត្តសៀមរាប ដែលធ្លាប់រកស៊ីជាមួយគ្នារាប់ឆ្នាំហើយ និងបានកសាងគ្រួសារជាមួយគ្នាមួយខ្មែរ ដោយខ្លះមានស្វាមី និងភរិយា ជាជនជាតិខ្មែរនោះ សូមកុំធ្វើការស្អប់ និងរើសអើងគ្នា។ ជាមួយគ្នានេះសិស្សានុសិស្ស យុវជន យុវនារី ត្រូវចេះស្រឡាញ់រាប់អាន និងគោរពគ្នាទៅវិញទៅមកដោយមិនត្រូវយកបញ្ហាពូជសាសន៍ពណ៌សម្បុរ ជំនឿសាសនា ដើមកំណើត ឬនិន្នាការនយោបាយមកធ្វើជាលេសក្នុងការបែងចែក ការរើសអើងឬការបង្កើតជម្លោះឡើយ។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានឲ្យដឹងថា ឆ្នាំសិក្សា២០២៤-២០២៥នេះ នៅខេត្តសៀមរាប មានបេក្ខជនដែលបានមកប្រឡងចំនួន១១១៦២នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៩៨១១៧ នាក់ ។លោកបន្ដថា សិស្សទទួលបាននិទ្ទេស Aចំនួន២៤៧នាក់ និទ្ទេស B ចំនួន៧៥៨នាក់, និទ្ទេស Cចំនួន២៤៣៦នាក់, និទ្ទេស D មានចំនួន៣៧៩៨នាក់ និង និទ្ទេស E មានចំនួន១១ពាន់៣៣៩នាក់៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព