ព័ត៌មាន
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីកាប់ប្លន់ម៉ូតូ២លើកនៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៦នាក់ករណីកាប់ប្លន់ម៉ូតូ ២លើក ។
លោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ករណីទី១ ៖ ប៉ុនប៉ងឃាតកម្ម និងអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ប្លន់ ម៉ូតូ ម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ ១LQ-៥៧២១ មិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ចាក់ចំ ក្បាលពោះ ត្រកៀកខាងឆ្វេង និងដៃខាងឆ្វេង) កើតហេតុនៅចំណុច មហាវិថីឈ្នះឈ្នះ ក្រុម១៤ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៤ និង ៤០ នាទី ដែលមានជនរងគ្រោះឈ្មោះ សឿន ចាន់ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងកាប់ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ ១LM-៤៧១១ កើតហេតុនៅចំណុចមុខស្ថានប្រេងឥន្ទនៈកាល់តិច ផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង ៣០នាទី ដែលមានជនរងគ្រោះឈ្មោះ ហ៊ីន ហួន ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ ។
លោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រាប់បញ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ រួមាមាន ១-ឈ្មោះ ភឿង វុធឌី ភេទ ប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ
២-ឈ្មោះ ធី សុថា ហៅ ញ៉ាញ់ ភេទ ប្រុស កើតឆ្នាំ២០០៧
៣-ឈ្មោះ អ៊ុច សូលីម៉ាទូស៊ីង្ស ភេទ ប្រុស កើតឆ្នាំ២០០៥
៤-ឈ្មោះ សរ ដេវីត ហៅ សេម ភេទ ប្រុស កើតឆ្នាំ២០០៧
៥-ឈ្មោះ ស្រ៊ី គីមសៀ ភេទ ប្រុស កើតឆ្នាំ២០០៨
៦-ឈ្មោះ នឿន វាសនា ភេទ ប្រុស កើតឆ្នាំ២០០៥ ។

វត្ថុតាងចាប់យកម៉ូតូ ចំនួន ០៥គ្រឿង និង កាំបិត ចំនួន ២ ។ ចំពោះជនសង្ស័យទាំង ៦នាក់ នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញកំពុងកសាងសំណុំរឿងតាមនីតិវិធី នឹងបន្តតាមយកបក្សពួកបន្តទៀត ៕តារាវុទ្ធី
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព