ព័ត៌មាន
អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោក សាន រដ្ឋា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារអនុវត្តតាមការដ្ឋានជាក់ស្ដែង និងបើកកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ គម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២។
ក្នុងកិច្ចប្រជុំនេះដែរ ការចូលរួមពី លោក លោកស្រី ប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី ADB អភិបាលរងក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ ទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់ព័ន្ធនៅថ្ងៃទី១៩តុលាឆ្នាំ២០២៥។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ចំពោះការគាំទ្រគម្រោងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ដែលផ្តោតលើការសាងសង់បណ្តាញ ទឹកកខ្វក់ ការគ្រប់គ្រងទីលានចាក់សំរាម ការងារទីលានចាស់ និងការងារសិក្សាគម្រោងផលិតជីកំប៉ុស្តិ៍ក្នុងទីលាន នៅក្នុងក្រុងសិរីសោភ័ណ និងកំពុងត្រៀមបន្តអនុវត្តនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមកំចីឥណទានហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB មានគោលដៅសំខាន់ៗដូចជា ការងារបណ្តាញប្រព័ន្ធទឹកកខ្វក់ និងដាក់លូរំដោះទឹកក្នុងទីប្រជុំជនក្រុង ការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ (អាងចម្លោះ) លើផ្ទៃដី២៤ហិកតា និងការសាងសង់ទីលាន គ្រប់គ្រង ទុកដាក់សំរាម លើផ្ទៃដី១១ហិកតាជាដើមផងដែរ។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ និងការ ចុះជាក់ស្តែងគិតត្រឹមខែតុលាឆ្នាំ២០២៥នេះ គម្រោងប្រព័ន្ធ ទឹកកខ្វក់ និងលូរំដោះទឹកក្នុងទីប្រជុំជន អាងប្រព្រឹតកម្មទឹកកខ្វក់ (អាងមោះ) ដែលសមិទ្ធផលទាំងនេះ ពិតជាមានសារៈ សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង តាមរយៈការលើកកំពស់វិស័យបរិស្ថាន។ កន្លងមក ក្រុមការងារបច្ចេកទេស បានសិក្សា និងកំណត់ទីតាំងសម្រាប់សាងសង់អគារ និងទីធ្លាសម្រាប់ញែក សម្អាតសម្រាមដែលស្ថិតនៅក្បែរទីលានលើផ្ទៃដីចំនួន២ហិកតា ដូច្នេះ រដ្ឋបាលខេត្តសូមគាំទ្រចំពោះទីតាំងនៅជាប់នឹងទីលានថ្មី មានហេដ្ឋារចនាសម្ព័ន្ធស្រាប់ និងកាត់បន្ថយចំណាយនៅពេលប្រតិបត្តិការ បង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងទីលាន។
លោកបានឲ្យដឹងទៀតថា ដើម្បីធានានិរន្តភាពការងារគ្រប់គ្រង ខេត្ត បានបង្កើតគណៈកម្មការគ្រប់គ្រងប្រតិបត្តិការទីលាន ដោយយកបទ ពិសោធន៍ពីរាជធានី ខេត្ត ដែលមានបទពិសោធន៍រួចហើយ ខេត្ត បានប្តេជ្ញាជួយគាំទ្រដល់ ក្រុង ស្រុក ឱ្យរៀបចំតារាងតម្លៃ ប្រមូលសេវានៅតាមទីតាំងអាជីវកម្ម លំនៅដ្ឋាន និងគ្រឹះស្ថានសាធារណៈនានាផងដែរ៕ឃិនសារិទ្ធ







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព